នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បើសម្លឹងទៅមើល១១ឆ្នាំមុន ប្រទេសកម្ពុជាបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ដែលមិននឹងស្មានដល់ គឺជាព្រឹត្តិការណ៍ ដែលមានពលរដ្ឋខ្មែរស្លាប់ជាង៣៥០នាក់ នៅក្នុងថ្ងៃបង្ហើយ នៃព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ គឺជាការស្លាប់ច្រើនបំផុតដែលគេមិនធ្លាប់ឃើញ ចាប់តាំងពីមានការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ព្រឹត្តិការណ៍នេះ បានបន្សល់ទុកនូវសំណួរ និងភាពចម្រូងចម្រាសជុំវិញការទទួលខុសត្រូវ រវាងមហាជន និងអាជ្ញាធរគ្រប់គ្រងប្រទេស។