នៅថ្ងៃទី៩វិច្ឆិកានេះគឺជាខួប៧០ឆ្នាំនៃពិធីបុណ្យឯករាជ្យជាតិដែលកម្ពុជាបានទាមទារឯករាជ្យពីប្រទេសបារាំង។ ទិវាបុណ្យជាតិនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យ រាជធានីភ្នំពេញ ដែលជាទីតាំងនិមិត្តរូបនៃការដណ្តើមបានឯករាជ្យ។ ចំពោះព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ពិតជាសាកសម្យចំពោះគុណឧបក្ការៈរបស់សម្តេចព្រះបរបរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ដែលខិតខំតស៊ូទាមទារឯករាជ្យពីបារាំង។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បច្ចុប្បន្នជាព្រះរាជលេខាផ្ទាល់របស់ព្រះហាក្សត្រី នរោត្តម មុនីនាថ ទ្រង់យល់ថា រយៈពេល៧០ឆ្នាំមកនេះ ប្រទេសកម្ពុជាមានឯករាជ្យភាពពេញលេញនិងមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែអធិបតេយ្យភាពកម្ពុជានៅមានកម្រិត ដោយសារប្រទេសកម្ពុជាទទួលរងសម្ពាធពីសំណាក់លោកខាងលិច តួយ៉ាងដូចជាអាមេរិក។