សភាចិន កាលពីថ្ងៃព្រហស្បត៍ម្សិលមិញ បានសម្រេចអនុម័តជាផ្លូវការលើច្បាប់ស្តីពីសន្តិសុខជាតិ។ ដោយឡែកនៅថ្ងៃសុក្រ ទី២៩ ឧសភានេះវិញ ចិនត្រូវរងប្រតិកម្មប្រឆាំងជុំទិសពីសហគមន៍អន្តរជាតិជុំវិញផែនការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខដ៏ចម្រូងសម្រាសនេះទៅលើដែនដីហុងកុង។ ដោយមិនពេញចិត្តទៅនឹងទង្វើរបស់ចិន សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស ក៏បានស្នើផងដែរឲ្យលើកយកសំណុំរឿងហុងកុងនេះទៅពិភាក្សានៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ហេតុអ្វីបានជាសហគមន៍អន្តរជាតិខ្វល់ខ្វាយខ្លាំងម្ល៉េះពីវិធានការរបស់ចិនក្នុងការដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិក្នុងទឹកដីហុងកុង? តើសម្ពាធរបស់អន្តរជាតិលើប្រទេសចិនមានអ្វីខ្លះ ហើយចិនវិញបានតបតអ្វីខ្លះដែរ?