១) មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ថា ការបង្កើតបញ្ជាការដ្ឋានអង្គរក្សដើម្បីជាកងកម្លាំងផ្ទាល់ខ្លួនផ្តាច់មុខរបស់នាយរដ្ឋមន្ត្រីគឺជារឿងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។២) តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា នៅថ្ងៃទី២១ ខែកញ្ញា។៣) ខុទ្ទការល័យនាយករដ្ឋមន្ត្រីថ្មី កំណត់ឱ្យ មន្ត្រីរាជការសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រើគោរមងារលោក ហ៊ុន ម៉ាណែត ឱ្យបានត្រឹមត្រូវជាកំហិត។ ៤) ក្រសួង ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើអាជីវករបើមិនបញ្ឈប់ការប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដើម្បីធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ៥) ប្រមុខការទូតអាមេរិកទៅទីក្រុងកៀវប្រកាសពីជំនួយថ្មីជាង១ពាន់លានដុល្លារ។