ភូមិសាស្រ្តនយោបាយ

ភូមិសាស្រ្តនយោបាយ

By RFI ខេមរភាសា / Khmer
Download on the App Store

ភូមិសាស្រ្តនយោបាយ episodes

  • ​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​

    ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ ហេតុអ្វី​បាន​ជា​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​ ទាំង​យោធា​និង​ទាំង​នយោបាយ បន្ត​មាន​ដង្ហើម​ត​ទៅ​ទៀត​ ត​រហូត​ដល់​ឆ្នាំ​១៩៩៩?

    តើ​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជា​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍​មែន​ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​របប ប៉ុល ពត សាហាវ​ព្រៃផ្សៃ​ដល់​ម្លឹង និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​ដល់​ម្លឹង ក្នុង​រយៈ​ពេល​មួយ​យ៉ាង​ខ្លី​? សូម​អញ្ជើញ​ស្តាប់​ចម្លើយ​បែប​សង្ខេប​និង​បែប​សំយោគ ជា​ថ្មី​ឡើង​វិញ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់។ 

    15 min
  • ​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម រួច​ហើយ បញ្ចុះ​បញ្ចូល​វៀតណាម​ ឱ្យ​ជួយ​ពួក​គេ ធ្វើ​សង្គ្រាម​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់ ប៉ុល ពត។ ព្រឹត្តិការណ៍​បោស​សម្អាត​ភូមិភាគ​បូព៌ា​នេះ នាំ​យ៉ាង​លឿន​រហ័ស​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​រៀប​រាប់​ពី​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២៥​ធ្នូ​១៩៧៨។ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះវៀតណាម​វាយ​រំលំ​របប ប៉ុល ពត។ 

    14 min
  • ​របប​ខ្មែរ​ក្រហម​ផ្តើម​រក​រឿង​បញ្ឆេះ​សង្គ្រា​ម​ជាមួយ​វៀត​ណាម ​នៅ​ឆ្នាំ​១៩៧៧​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ផ្តើម​ពិនិត្យ​មើល​មូលហេតុ​ធំៗ​ដែល​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​និង​វៀតណាម។ 

    12 min
  • ​ការ​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​រង្គាល​គ្មាន​រើស​មុខ ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​។ នៅ​ថ្ងៃ​នេះ​ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨​។ 

    14 min
  • ​នយោ​បាយ​កាប់​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥​ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។ 

    13 min
  • ​អង្គ​ការ​ខ្មែរ​ក្រហម​ដាក់​ទិស​ដៅ​ មួយ​ហិក​តា​ឱ្យ​បាន​ស្រូវ​បី​តោន​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ

    ​សាឡុត ស បាត់ឈ្មោះហើយបែរជាលេច​ឈ្មោះ ប៉ុល ពត​ទៅ​វិញ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិប តេយ្យ។ ថ្ងៃ​នេះហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បកស្រាយ​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ 

    13 min
  • ​ឆ្នាំ​១៩៧៦ ​សម្តេច ​សីហនុ ​លា​លែង​ពី​តំណែង ​រី​ឯ ​ប៉ុល ​ពត ​លេច​ឈ្មោះ​ជា​ផ្លូវ​ការ​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។

    ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពីសម្តេច សីហនុ ដែល​ព្រះអង្គ​យាង​ពី​ប៉េកាំង​ត្រឡប់​ចូល​មក ភ្នំពេញ​វិញ​នៅ​ចុង​ឆ្នាំ​១៩៧៥។ នៅ​ខែ​មិនា​ឆ្នាំ​១៩៧៦ សម្តេច សីហនុ សម្រេច​លា​លែង​ពី​តំណែង។ ​ រី​ឯ ប៉ុល ពត លេច​ឈ្មោះ​ជា​ផ្លូវការ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ។ 

    11 min
  • ​ចុង​ឆ្នាំ​១៩៧៥ ​មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល​នៅ​ភ្នំពេញ​ ​តែ​បន្ត​លាក់​មុខ​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ ​លើក​ឡើង​ពី​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​គ្នាចេញពីព្រៃ​ចូល​មកដល់​ភ្នំពេញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​រៀប​ចំ​របប​ដឹក​នាំ​ថ្មី។

    ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពន្យល់​ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។ 

    11 min
  • ​ប៉ុល ​ពត ​ចេញ​ពី​ព្រៃ ​ចូល​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​២២​មេសា​១៩៧៥​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់ថា ខ្មែរក្រហម ផ្តើម​កាប់​សម្លាប់​ខ្មែរ​ដូច​គ្នា និង​បណ្តេញ​ប្រជាជន​ទាំង​ជាង​២​លាន​នាក់​ចេញ​ពីភ្នំពេញ នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​គ្នាចេញពីព្រៃ​ចូល​មកដល់​ភ្នំពេញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​រៀប​ចំ​របប​ដឹក​នាំ​ថ្មី។ 

    10 min
  • ​១៧ ​មេសា ​១៩៧៥​៖ ​នរក​ខ្មែរ​ក្រហម​ផ្តើម​ឡើង​នៅ​ភ្នំពេញ​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ពី​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដែល​ខ្មែរ​ក្រហម​ផ្តើម​ធ្វើ​ចាប់ពីដើម​ឆ្នាំ​១៩៧៥​ទៅ ដើម្បី​វាយ​យក​ភ្នំពេញ​ឱ្យ​ទាល់​តែ​បាន​នៅ​រដូវ​ប្រាំង​ឆ្នាំ១៩៧៥។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ កាល​ណោះ ខ្មែរ​ក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ផ្តើម​កាប់​សម្លាប់​ខ្មែរ​ដូច​គ្នា និង​បណ្តេញ​ប្រជាជន​ទាំង​ជាង​២​លាន​នាក់​ចេញ​ពី​រដ្ឋធានី។ គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​នរក​ខ្មែរ​ក្រហម សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។ 

    12 min

About ភូមិសាស្រ្តនយោបាយ

From the publisher's feed

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ…

More shows like ភូមិសាស្រ្តនយោបាយ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners