១) លោក ហ៊ុន សែន ផ្ដល់ដីឧទ្យាជាតិបទុមសាគរខេត្តកោះកុងជិត ១ម៉ឺនហិកតាឲ្យក្រុមហ៊ុនអ្នកឧកញ៉ាគិត ម៉េង។២) អ្នកវិភាគថា ប្រទេសកម្ពុជាធ្លាក់ចូលក្នុងការគ្រប់គ្រងផ្តាច់មុខរបស់ត្រកូលហ៊ុនស្ទើរតែទាំងស្រុង។៣) តុលាការខេត្តកោះកុងកាត់ទោសតំណាងពលរដ្ឋរងគ្រោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១ឆ្នាំ។៤) មន្រ្តីបក្សកាន់អំណាចម្នាក់ទម្លាយថាគណបក្សភ្លើងទៀន នឹងត្រូវរំលាយលចោល ពីឆាកនយោបាយនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។៥) ឧត្តមសេនីយ៍ម្នាក់មកបក្សប៉ាល្ល័ង្គប្រាចារ៉ាត់ចង់បានតំណែងនាយករដ្ឋមន្ត្រីថៃ។