ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣១) KVD អំពាវឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ និង សហគមន៍អន្តរជាតិ បដិសេធ កុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា។២) លោក ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេលតែ ៣ ទៅ ៤ សប្ដាហ៍ខាងមុខនេះ។៣) សកម្មជនបក្សកាន់អំណាចថា គ.ជ.ប នឹងធ្វើកោសល្យវិច្ច័យស្នាមប្រយៅដៃលើស្លឹកឆ្នោតដែល គូសខ្វែងចោល និងអ្នកដែលមិនទៅបោះឆ្នោតដើម្បីដាក់ពិន័យ។៤) បទវិភាគ៖ បក្សកាន់អំណាចនៅកម្ពុជាបង្កើតបន្ទប់ឃ្លាំមើលអ្នកប្រើប្រាស់អ៊ីនធើណែតរយៈពេល ១០ឆ្នាំ មកហើយ។៥) លោក ហ៊ុន សែន គម្រាមរំលាយរបបរាជនិយម ដោយសារ អតីតមហាក្សត្រខ្មែរជំទាស់មិនឱ្យបន្តប្រើប្រាស់សន្ធិសញ្ញាកំណត់ទឹកដីខុសច្បាប់ជាមួយវៀតណាម។៦) លោក ហ៊ុន សែន សម្រេចកាត់ដីឧទ្យានជាតិបុទុមសាគរជាង ៦ពាន់ហិកតា នៅខេត្តកោះកុង ប្រគល់ទៅឲ្យកូនបង្កើតឧកញ៉ា លី យ៉ុងផាត់ លោក លោក លី ភួនរ៉ាត់។៧) លោកប្រាយុទ្ធទទូចសុំប្រជាជនថៃស្ថិតក្នុងភាពស្ងាប់ស្ងាត់ខណៈលោកនៅតែសន្យាផ្ទេរអំណាចទៅឱ្យនាយករដ្ឋមន្ត្រីថ្មី។