១) សមត្ថកិច្ច ចាប់ខ្លួនបានវិញមេគ្រឿងញៀនដែលរត់ចេញពីពន្ធនាគារដើម្បីគេចវេសអនុវត្តន៍ទោស៥២ឆ្នាំ។២) ពលករខ្មែរបម្រើការងារនៅប្រទេសជប៉ុនមួយចំនួនរងនូវការ គម្រាមកំហែងពីសំណាក់សមាគម បញ្ជូនពលករកាន់តែធ្ងន់ធ្ងរ៣) ក្រុមអ្នករិះគន់និយាយថាការតែងតាំងទីប្រឹក្សានៅកម្ពុជាស្ថិតក្រោមហេតុផលនយោបាយ ជាជាងការធានាបាននូវប្រសិទ្ធិភាពការងារ។៤) អ្នកវិភាគថា រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កើតមកក្បាលធំ ហើយបង្កើតបក្ខពួកហែកកម្ពុជាចែកគ្នាស៊ី។៥) CCFCស្នើទៅលោក ហ៊ុន ម៉ាណែតជួយអន្តរាគមន៍ដោះលែងពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តកោះកុងដែលកំពុងជាប់ពន្ធនាគារចំនួន ៩នាក់ឲ្យមានសេរីភាពវិញ។ ៦) ពលរដ្ឋខ្មែរអាមេរិកាំងក្នុងរដ្ឋ Maryland ដំបូងគេបង្អស់ដែលចូលប្រឡូកក្នុងឆាកនយោបាយអាមេរិកាំង។៧) អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនចូលពន្ធនាគារបានមួយយប់បញ្ជូនទៅមន្ទីរពេទ្យ។