ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣១) លោក ហ៊ុន ម៉ានី៖ លទ្ធផលការបោះឆ្នោតអាណត្តិទី៧នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿទុកចិត្តរបស់ពលរដ្ឋមកលើបក្សប្រជាជនកម្ពុជា។២) អាមេរិកប្រកាសរឹតត្បិតទិដ្ឋាការលើមន្ត្រីមួយចំនួនដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌។៣) សមត្ថកិច្ចចាប់ឃុំខ្លួនពលរដ្ឋជិត៥០នាក់ ពីបទញុះញង់ឱ្យ បំផ្លាញ ការបោះឆ្នោត។៤) បក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ ខណៈ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បដិសេធមិនទទួលលស្គាល់លទ្ធផលនៃការបោះឆ្នោត។៥) រដ្ឋសភាសហព័ន្ធអាមេរិកស្វែងរកការដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។៦) សារព័ត៌មានអន្តរជាតិធំៗបានហៅជ័យជម្នះរបស់បក្សប្រជាជនកម្ពុជាដូចនឹងសេះមានតែមួយក្បាលរត់ប្រណាំងនៅលើទីលានប្រកួត។