ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣១) បក្សសង្គ្រោះជាតិនៅក្រៅប្រទេស អំពាវនាវឱ្យ សហគមន៍អន្តរជាតិ កុំទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។២) មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការផ្ទេរអំណាចពី លោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត នឹងធ្វើឲ្យប្រទេសដ៏ទៃយកគំរូតាម។៣) មេដឹកនាំប្រទេសកុម្មុយនិស្តអបអរសាទរដែលគណបក្សប្រជាជនកម្ពុជាដឹកនាំលោក ហ៊ុន សែនឈ្នះការបោះឆ្នោត ។៤) ក្រសួងការបរទេសកម្ពុជាប្រកាសថា ដំណើការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែប្រទេសបារាំង អូស្ត្រាលី និងអាល្លឺម៉ង សំដែងការខកចិត្ត។៥) មេដឹកនាំចិនអបអរលោកហ៊ុនសែនឈ្នះឆ្នោតខណៈមេដឹកនាំអាស៊ាននៅពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ៍។