១) បណ្ដាញសហគមន៍ព្រៃព្រះវិហារថាការកាប់រានទន្រ្ទានដីព្រៃឡង់ធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើង។២) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយរូបអះអាងថា ការជួញដូរផ្លូវភេទ និងអំពើឧក្រិដ្ឋកម្មផ្សេងៗកើតឡើងតាមរយៈអំពើពុករលួយដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាល។៣) ចលនាមាតាធម្មជាតិ ចាត់ទុក តំបន់អភិរក្សាសត្វព្រៃ ព្រៃឡង់ ដែលកំពុងទន្ទ្រានពីការរុករករ៉ែមាសដោយក្រុមហ៊ុនចិន គឺជាតំបន់អភិរក្សឥតន័យ។៤) អ្នកមានជម្លោះដីធ្លីនៅខេត្តកោះកុងប្រមូលផ្តុំគ្នានៅខាងមុខសាលាឧទ្ធរណ៍ ទាមទារឲ្យទម្លាក់បទចោទប្រកាន់តំណាងរបស់ពួកគេ៩នាក់។៥) អ្នកឃ្លាំមើលអះអាងថា៖ ការស្នើរបស់ជប៉ុនឲ្យកម្ពុជាទប់ស្កាត់បទល្មើសឆបោកឲ្យខ្លាំងក្លា ជាការព្យាយាមរំឭករដ្ឋាភិបាលហ៊ុន ម៉ាណែត។៦) បទវិភាគ៖ពិភពលោកទំនងមិនអាចជួយបញ្ចប់ភ្លើងកំហឹងរបស់អ៊ីស្រាអែលបានទេ។