រដ្ឋាភិបាលបារាំងបានប្រើមាត្រាដ៏ចម្រូងចម្រាសមួយ របស់រដ្ឋធម្មនុញ្ញដើម្បីជំនះអនុម័តកំណែទម្រង់ច្បាប់ចូលនិវត្ត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត នៅរដ្ឋសភា។ នៅថ្ងៃសុក្រ គណបក្សប្រឆាំងនឹងដាក់ញត្តិបន្ទោស ដើម្បីបោះឆ្នោតដាក់ពិន័យ រំលាយរដ្ឋាភិបាល។ ចំណែក សហជីពប្រកាសរួចហើយពីគម្រោងកូដកម្ម និងបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលប្រើកម្លាំង អនុម័តកំណែទម្រង់ច្បាប់ចូលនិវត្ត ដោយមិនខ្វល់ពីការទាមទារ តវ៉ារបស់ប្រជាជន។ ប្រជាជនបារាំងប្រឆាំងកំណែទម្រង់ច្បាប់ចូលនិវត្ត ប៉ុន្តែ ហេតុអ្វីបានជាលោកប្រធានាធិបតីម៉ាក្រុងជំនះប្រើមាត្រាទី ៤៩ កឋាកណ្ឌទី ៣ នៃរដ្ឋធម្មនុញ្ញបារាំង ដើម្បីអនុម័តកំណែទម្រង់ដ៏ចម្រូងចម្រាសនេះធ្វើអ្វី?