សម្រាប់អ្នកក្រីក្រ ឬអ្នកទីទាល់ក្រ និងមិនមានចំណេះវិជ្ជាផងនោះ បានចាត់ទុកថាប្រទេសថៃគឺជាឋានសួគ៌នៃការងារ ដោយសារតែទីនោះពលករចំណាកស្រុកខ្មែរ ទទួលបានការងារទាំងស្របច្បាប់ និងមិនស្របច្បាប់ ដោយមិនចាំបាច់មានសញ្ញាបត្រអ្វីឡើយ។ ក៏ប៉ុន្តែអំឡុងពេលកូវីដនេះ ជាពិសេសពេលកំពុងមានការរាត្បាតយ៉ាងលឿននៃមេរោគកូវីដបំប្លែងថ្មីប្រភេទដែលតា(Delta) ទីផ្សារ ការងារ ជាច្រើន នៅក្នុង ប្រទេស ថៃត្រូវបានបិទ ហេីយពលករចំណាកស្រុកខ្មែរជាច្រើនកំពុងស្ថិតនៅក្នុងស្ថានភាព«ចុះទឹកក្រពើ ឡើងលើខ្លា»។