«បើមិនឲ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងនរណា?» នេះគឺជាប្រសាសន៍ដែលលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់បន្ថែមថា ការពឹងពាក់លើប្រទេសចិន គឺដើម្បីប្រយោជន៍ដល់ប្រជាជនខ្មែរ។ ជាការពិត សម្រាប់កម្ពុជា ជំនួយពីបរទេសដើម្បីស្តានិងអភិវឌ្ឍន៍ប្រទេសគឺពិតជាចាំបាច់។ ប៉ុន្តែសួរថា តើកម្ពុជាត្រូវពឹងលើជំនួយពីប្រទេសដទៃដល់ពេលណា? ឬថា វាដល់ពេលហើយ ដែលកម្ពុជាត្រូវរៀនរស់ដោយខ្លួនឯង ជាជាងផ្តេកផ្តួលខ្លាំងទៅលើជំនួយបរទេស។