នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ហាមជក់បារី Défense de fumer


Listen Later

ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។ 

នៅ​សម័យ​មុន​ របប ប៉ុល ពត ខ្មែរ​យើង​ទាំងចាស់​ទាំង​ក្មេង​ គ្មាន​ទម្លាប់​ចូល​តៀម​កាហ្វេ​ព្រឹកថ្ងៃ​ល្ងាច ហើយ​ក៏​គ្មាន​តៀម​កាហ្វេ​ណា​ក្រៅ​ពី​ភោជនីយដ្ឋាន​ធំៗ​ ដូច​ជា La paillotte ឬ Pacific។ ជាពិសេស​ កាលខ្ញុំ​ទៅដល់​ស្រុក​បារាំងចុង​ឆ្នាំ​១៩៧៤ ខ្ញុំ​សង្កេត​ឃើញ​មាន​ទម្លាប់​មួយ​ គឺនិស្សិត​បារាំង​ គេប្រមូល​ផ្តុំ​គ្នា​ក្នុង​តៀម​កាហ្វេ​ ក្រោយ​ពេល​បាយ​ថ្ងៃត្រង់​ ថែម​ទាំង​ជក់​បារី​ បង្ហុយ​ផ្សែង​​ខ្មួរខ្មាញ់​ ដូច​មាន​ចុះ​អ័ព្ទ​ទាំង​ថ្ងៃ។​ ខ្ញុំ​មិន​ប្រកាន់​យក​ទម្លាប់​នេះទេ ពីព្រោះ​មិន​ចង់​ស្រូប​យក​ផ្សែង​បារី ដែល​អ្នក​ជក់​បង្ខំ​ឱ្យ​យើង​ដក​ដង្ហើម​តាម​មាត់​បង្ហុយ​ស្អុយ​ផ្សែង​របស់​គេ​យ៉ាង​ព្រហើន។ ខ្ញុំ​ប្រកាន់​យក​ឥរិយាបថ​នេះ​ រហូត​ដល់​មាន​ច្បាប់​ហាមឃាត់​កុំ​ឱ្យ​ជក់​បារី​ លើកលែង​តែ​នៅ​កន្លែង​ដែល​រៀបចំ​សម្រាប់​អ្នក​ជក់។​

En effet, la Convention cadre de l'Organisation mondiale de la santé​ pour la lutte anti-tabac du 21 mai 2003 ratifiée par décret du 22 mars 2005 invite toutes les autorités publiques à lutter contre le tabagisme passif. La France a dès lors introduit dans le code de la santé publique l'article L.3511-7. Pour compléter, une circulaire du 17 septembre 2008 précise que des espaces extérieurs pouvant recevoir les fumeurs sont "les terrasses totalement découvertes quand bien même, elles seraient closes sur leurs côtés" et "les terrasses couvertes mais dont le côté principal serait également ouvert".

ផ្ទុយ​ទៅវិញ លាន​ឬ​លំហ​ជាប់​នឹង​តៀម​កាហ្វេ​មួយ​នោះនៅស្រុក​បារាំង ម្ចាស់​ហាង​ទុក​ចន្លោះ​តែ​៥០cm វាស់​ពី​ដំបូល​ដល់​ជញ្ជាំង​ខាង​លើ​ ទុក​ឱ្យ​ផ្សែង​បារី​ចេញ​តាម​នោះ។ ពិត​មែន​ហើយ​ ជញ្ជាំង​ទាំង​៣ជ្រុង​ផ្សេងទៀត​ បិត​ហ៊ុំ​ជិត​លំហ​ឬ​លាន​ Terrasse នៃ​ភោជនីយដ្ឋាន​នោះ។ សមាគ​ម​ឈ្មោះថា «សិទ្ធអ្នក​មិន​ជក់​បារី»​ បាន​ដាក់​ពាក្យ​ប្តឹង​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះថា Indiana Café នៅ​តាម​ដង​វិថី​ Montmatre ក្រុង​ប៉ារីស​ ដោយ​យក​ទឡ្ហីករណ៍​​ថា​មិន​គោរព​ច្បាប់​ ព្រម​ទាំង​​បទបញ្ជា​ គឺ règlement R. 3512 – 2, 2è​ នៃ​ក្រម​សុខាភិបាល​សាធារណៈ​។ បទ​ល្មើស​នេះ​ជាបទ​លហុ ​ដែល​ត្រូវ​បង់​ពិន័យ​តែប្រាក់​កាស​ប៉ុណ្ណោះ។ អ្នក​មិន​ជក់​បារី​ចាញ់​ក្តី​ទាំង​ពីរ​ដង​នៅមុខ​សាលា​ដំបូង​ផង​និង​សាលាឧទ្ធរណ៍​ផងទៀត ហើយ​ប្តឹង​ឡើង​ដល់​តុលាការ​កំពូល។​

L'article L.3511-7 du code de la santé publique prescrit, quant à lui,​​ qu'il "est interdit de fumer dans les lieux affectés à un usage​​ collectif, notamment scolaire, et dans les moyens de transport collectif, sauf dans les emplacements expressément réservés aux fumeurs."

ក្រៅពីនេះ​ សមាគម«សិទ្ធអ្នក​មិន​ជក់​បារី»​ សំអាង​លើ​អង្គច្បាប់​មួយ​ទៀត គឺ​សារាចរ​ថ្ងៃទី​១៧ ​ខែ​កញ្ញា​ ឆ្នាំ​២០០៨ ដែល​ឱ្យ​និយម​ន័យ​ថា អ្វី​ទៅ​ជា​លំហ ឬ Terrasse ​នោះ។​ សាលដីកា​សាលា​ឧទ្ធរណ៍​សំអាង​ទៅលើ​ចន្លោះ​៥០cm ថា​គ្រប់​គ្រាន់​ឱ្យ​ផ្សែង​បារី​ហុយ​ចេញបាន​ ទើប​វិនិច្ឆ័យ​សេចក្តី​ឱ្យ​សមាគម​ចាញ់។ សាលដីកា​នេះ​គ្មាន​អង្គ​ច្បាប់​ជា​សំអាង​ទេ ដ្បិត​អី​សារាចរ​មា​នតម្លៃ​ត្រឹម​តែ​ជាការ​ណែនាំ​របស់​ក្រសួង​ប៉ុណ្ណោះ គឺថា មិន​មែន​ជា​ច្បាប់​ ជាបទបញ្ជា​អ្វីទាំងអស់​។ តុលាការ​កំពូល​ គប្បី​ឈរ​លើ​កំហុស​ផ្លូវ​ច្បាប់​នៃសាលាឧទ្ធរណ៍​នេះ​ ដើម្បីទាត់​ចោល​សាលដីកា​។ ផ្ទុយ​ទៅវិញ​ តុលាការ​កំពូល​ខ្លួន​ឯង​នេះ​ ក៏​សំអាង​លើ​អនុសញ្ញា​គំរូ​នៃ​អង្គការ​សុខភាព​អន្តរជាតិ​ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០០៤ និង​ច្បាប់​ក្នុង​ក្រម​សុខាភិបាល​ជាតិ ដែល​សុទ្ធសឹង​ជាឧបករណ៍​ប្រហោង​ធ្លុង​ មានត្រឹម​តែ​អំណះអំណាង​នូវ​គោលការណ៍​ដោយ​គ្មាន​ឃើញ​មាត្រា​ណាមួយ​ចែង​ឱ្យ​ច្បាស់​ថា អ្វីទៅ​ លានលំហ ឬ​ Terrasse នោះ។ ម្តង​នេះ សមាគម«សិទ្ធអ្នកមិនជក់បារី» បាន​ឈ្នះ​ក្តី​ ប៉ុន្តែ​សាលដីកា​តុលាការកំពូល​ឈរ​លើ​ខ្យល់​ដូច​គ្នា​នឹង​សាលាឧទ្ធរណ៍​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ គឺតុលាការ​តាំង​ខ្លួន​ជាអ្នក​ដាក់​បទបញ្ជា​ស្តីអំពី​លាន​លំហ​នេះតែម្តង។​

En l'espèce, la Cour de cassation aurait dû casser celui de la Cour​ d'appel pour défaut de motif outre une contradiction de motif au lieu de donner une définition technique de la terrasse ouverte d'un café s'érigeant ainsi en juge régulateur qui dicte les mesures règlementaires que voici: "la terrasse d'un établissement accueillant du public ne constitue pas un lieu fermé et couvert où s'impose l'interdiction totale de fumer, dès lors que close des trois côtés, elle n'a ni toit ni auvent, ou bien si, disposant d'un toit ou auvent, elle est intégralement ouverte en façade frontale."

នៅ​ក្នុង​ព្រឹត្ត​បត្រ​មុន ខ្ញុំ​បាន​លើក​យក​ករណី​តុលាការ​សិទ្ធ​មនុស្ស​អឺរ៉ុប​ ដែល​ចេញបទបញ្ជា​ឱ្យ​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ មក​ធ្វើ​អត្ថាធិប្បាយ​។​ ថ្ងៃនេះ គឺ​តុលាការ​កំពូល​បារាំង​ដែល​ចេញ​សាលដីកា​ស៊ីជម្រៅ​មួយ​បែប​ទៀត គឺតាំងខ្លួន​ជា​ក្រសួង​ឬ​ជាអំណាច​នីតិប្រតិបត្តិ​ ដើម្បី​ឱ្យ​និយម​ន័យ​ថា​អ្វីទៅ​លាន​លំហ​តៀម​កាហ្វេ​ ដោយ​ចម្លង​យក​ត្រង់​ៗ​តែម្តង​នូវ​សារាចរ​ក្រសួង​សុខាភិបាល​ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០០៨  ដាក់​ចូល​សាលដីកា​របស់ខ្លួន​ ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ ២០១៣។

មុន​នឹង​បញ្ចប់​ ខ្ញុំ​សូម​បន្ថែម​ថា អាជីព​ជាចៅក្រម មិន​អនុញ្ញាត​ឱ្យ​ចេញ​សាលក្រម​គំរូ ឬ​ ផ្តន្ទាទោស​ជាគំរូ ឬក៏ បញ្ចេញ​មតិ​ជា​និន្នាការ​លើបញ្ហា​សង្គម​ណាមួយ​ ជាដាច់​ខាត​។ ទោះបី​ក្នុង​ករណី​ព្រឹត្តបត្រ​ថ្ងៃ​នេះ ចៅក្រម​ជាអ្នក​ជក់​បារី​ ឬមិន​ចូល​ចិត្ត​ហិត​ផ្សែង​បារី​ក៏ដោយ​។​

Cependant, il convient de souligner que les jugements et les arrêts qui s'égarent dans le "monde de l'exécutif" sont rares...

 

...more
View all episodesView all episodes
Download on the App Store

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)By RFI ខេមរភាសា / Khmer


More shows like នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

View all
SBS Khmer - SBS ខ្មែរ by SBS

SBS Khmer - SBS ខ្មែរ

11 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners