Sign up to save your podcasts
Or
ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?
មុននឹងឆ្លើយសំណួរនេះ យើងគួរងាកក្រោយបន្តិច។ អ្វីៗបានចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ឧសភាដែលទាហានថៃបានលបឆ្មក់ចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី។ គឺផ្តើមចេញពីចំណុចនេះហើយដែលភាពតានតឹងបានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅពេលនេះ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា មុននឹងផ្ទុះសង្រ្គាមថ្ងៃនេះ កម្ពុជា និងថៃ ពិសេសកម្ពុជាខ្លួនឯងបានព្យាយាមរកដំណោះស្រាយតាមគ្រប់មធ្យោបាយទាំងអស់ ពិសេសការចរចាជាលក្ខណៈទ្វេភាគីគ្រប់កម្រិត មានទាំងកម្រិតការទូត និងយោធា។ ទន្ទឹមគ្នានេះ កម្ពុជា និងថៃក៏មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយចំនួននៅក្នុងដំណោះស្រាយរឿងព្រំដែន។
គិតតាំងពីថ្ងៃទី២៨ ឧសភាមក កិច្ចប្រជុំទ្វេភាគីកម្ពុជា និងថៃ ឬហៅ JBC ត្រូវបានរៀបចំធ្វើឡើងចំនួន ៦លើក តែលើកណាក៏ដូចជាលើកណា គឺគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ ទន្ទឹមនឹងយន្តការទ្វេភាគីដែលជាការចង់បានរបស់កម្ពុជា និងថៃ កម្ពុជាក៏បានព្រមានលើកយកសំណុំរឿងព្រំដែនជាមួយថៃនេះទៅប្តឹង តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេដែរ។ តែយន្តការមួយនេះហាក់កំពុងនៅទ្រឹងនៅឡើយមកទល់ពេលនេះ។ ចូរកុំភ្លេចថា មានហេតុផលសំខាន់ចំនួន ២ ដែលកម្ពុជាបានសម្រេចប្តឹងទៅ ICJ។ ទី១ គឺមកពីកិច្ចចរចាទ្វេភាគីហាក់ទៅលែងរួច ឬថា គ្មានច្រកចេញ និងទី២ គឺភាគីថៃដែលហាក់គ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាទាល់តែសោះ។
មិនត្រឹមតែគ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយទេ ថៃថែមបានបន្តផ្គើន និងញុះញង់កម្ពុជាទៀតផង តាមរយៈបិទច្រកព្រំដែនគោកទាំងស្រុងជាឯកតោភាគីក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ហើយថ្មីៗនេះ ថៃបានសម្រេចចិត្តជាឯកតោភាគីបិទការទស្សនានៅប្រាសាទតាមាន់ធំ ការរាយបន្លាលួសព័ទ្ធជុំវិញប្រាសាទដោយគ្មានការជូនដំណឹងផ្លូវការដល់ភាគីកម្ពុជា។ តាមពិតទៅ កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំដើម្បីតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា ថៃកំពុងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា មិនថានៅប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបីនោះទេ។ ផ្ទុយពីកម្ពុជា ថៃមានត្រឹមតែផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។
សរុបមកវិញ កម្ពុជាខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តសម្បើមណាស់នៅចំពោះមុខការបំពាន និងការញុះញង់របស់ថៃ។ តែការខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តរបស់កម្ពុជាមានកម្រិត។ ជានិច្ចកាល កម្ពុជាតែងប្រកាន់ជំហរចង់ដោះស្រាយតាមផ្លូវចរចា និងការទូត ហើយបើតាមភាគីកម្ពុជា សង្រ្គាមផ្ទុះពេលនេះគឺភាគីថៃជាអ្នកផ្តើមមុនគេ។
អ្វីទៅជាដំណោះស្រាយ ឬថា ជាសេណារីយ៉ូដែលភាគីទាំងពីរត្រូវធ្វើជាបន្ទាន់នៅចំពោះមុខដើម្បីបញ្ចប់សង្រ្គាមពេលនេះ?
គិតត្រឹមម៉ោងនេះ គេនៅមិនទាន់ដឹង និងអាចនិយាយបានទេថា អ្វីទៅជាដំណោះស្រាយ និងសេណារីយ៉ូដែលកម្ពុជា និងថៃត្រូវធ្វើនោះ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា កម្ពុជា និងថៃត្រូវតែជួបគ្នាជាបន្ទាន់ដើម្បីបញ្ឈប់សង្រ្គាមពេលនេះដែលមិនបានធ្វើឲ្យខាងណាចំណេញទេ ពោលគឺមានតែខាតបង់ទាំងអស់គ្នា ទាំងការស្លាប់មនុស្ស និងការខូចខាតសម្ភារៈ។ តុល្យការបណ្តោះអាសន្នចុងក្រោយនៅល្ងាចថ្ងៃទី២៤ កក្កដាពីក្រសួងសុខាភិបាលថៃបង្ហាញថា មានជនស៊ីវិល ១១នាក់ និងទាហាន ១នាក់បានស្លាប់ ខណៈជនស៊ីវិល និងទាហានថៃជាច្រើននាក់ទៀតរងបួស។
ពីខាងភាគីកម្ពុជាវិញ គេនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីចំនួនអ្នកស្លាប់ និងរងរបួសទេ។ អ្វីដែលគេអាចដឹងពេលនេះ គឺថៃ និងកម្ពុជាបានចោទ និងស្រែកថ្កោលទោសដាក់គ្នាទៅវិញទៅមក។ រដ្ឋាភិបាលថៃបានអំពាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាដោយចោទថា កម្ពុជាជាអ្នកបង្កហេតុ និងជាអ្នកស្រែកឃ្លានសង្គ្រាម។ ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋថៃដែលកំពុងនៅប្រទេសកម្ពុជាត្រឡប់ទៅប្រទេសវិញ បើគ្មានភាពចាំបាច់។ រីឯស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏អំពាវនាវឱ្យពលរដ្ឋខ្មែរចាកចេញពីថៃដូចគ្នាដែរ។
ដោយឡែក កម្ពុជាបានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ថៃ និងត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលលើកម្ពុជា។ ទន្ទឹមគ្នានេះ កម្ពុជាព្រមានឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយត្រូវដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ តើស្ថានការណ៍នឹងវិវត្តន៍យ៉ាងម៉េចនៅពេលខាងមុខ គេនៅមិនទាន់អាចនិយាយបានយ៉ាងណាទេនៅពេលនេះ។
គេបានសង្កេតឃើញថា កម្ពុជាហាក់បានគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហា ដូចជាការចរចាទ្វេភាគី និងកំពុងរៀបចំប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ ដូច្នេះតើកម្ពុជាគួរធ្វើអ្វីទៀត ឬមួយក៏ថា តើកម្ពុជានៅសល់សន្លឹកបៀអ្វីទៀត ដើម្បីដោះស្រាយបញ្ហាព្រំដែននេះជាមួយថៃ?
តាំងពីដើមឡើយមក កម្ពុជាធ្លាប់បានបញ្ជាក់ជំហរច្រើនដងពីការបន្តប្រើប្រាស់យន្តការចរចាទ្វេភាគី។ តែនៅចំពោះមុខពេលនេះ យន្តការមួយនេះប្រហែលពិបាកបន្តិច ដូចដែលស្ថានការណ៍ផ្ទុះសង្រ្គាមជាថ្មីបានបង្ហាញនៅពេលនេះស្រាប់។ ដូច្នេះអ្វីដែលកម្ពុជាគួរធ្វើ និងបន្តធ្វើពេលនេះ គឺងាករកសហគមន៍អន្តរជាតិឲ្យជួយដោះស្រាយ ពិសេសពន្លឿនការយកសំណុំរឿងព្រំដែនដ៏រស៊ើបទាំងអស់ទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិឱ្យបានឆាប់។ នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យជួយអន្តរាគមន៍បន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតយ្យភាពរបស់កម្ពុជា ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។
សរុបមកវិញ កម្ពុជាហាក់មានជម្រើសមានតែ ២គត់ដើម្បីតតាំងជាមួយថៃនៅក្នុងរឿងព្រំដែន។ ជម្រើសទី១ គឺការតស៊ូតាមផ្លូវយោធា និងជម្រើសទី២ ការតស៊ូខាងការទូត តាមរយៈការយន្តការអន្តរជាតិ។ តែទោះជម្រើសណាមួយក៏ដោយក៏មិនងាយស្រួលដែរ។ តើជម្រើសមួយណាដែលសមស្រប និងល្អជាងមួយណា គឺមានតែកម្ពុជាម្នាក់គត់ជាអ្នកសម្រេច។
រហូតមកពេលនេះ តើមានប្រទេសណាខ្លះដែលបានបញ្ចេញប្រតិកម្មលើការផ្ទុះសង្រ្គាមរវាងកម្ពុជា និងថៃ?
គិតត្រឹមល្ងាចថ្ងៃទី២៤ កក្កដានេះ គេឃើញមានប្រតិកម្មពីចិន ម៉ាឡេស៊ី និងជប៉ុន។ ចិន តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស លោក គ័រ ចែឃុន បានសម្តែងក្តីបារម្ភជាខ្លាំងចំពោះការផ្ទុះសង្គ្រាមរវាងកម្ពុជា និងថៃពេលនេះ។ តាមលោក គ័រ ចែឃុន ចិនសង្ឃឹមថាកម្ពុជា និងថៃអាចដោះស្រាយជម្លោះតាមរយៈការចរចាសន្តិវិធីដោយឈរលើគោលការណ៍យុត្តិធម៌ និងតម្លាភាព និងថា ចិនមានឆន្ទៈក្នុងការដើរតួនាទីដើម្បីកាត់បន្ថយភាពតានតឹង។
ពីប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានប្តូរវេនអាស៊ានបានអំពាវនាវឱ្យប្រទេសដែលជាសមាជិកអាស៊ានទាំង ២បញ្ឈប់សង្គ្រាម បន្ថយភាពតានតឹងលើជម្លោះព្រំដែន និងវិលទៅកាន់តុចរចាដើម្បីរកដំណោះស្រាយ។ ចំណែកប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។ ជប៉ុនបានមើលឃើញថា ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងពីថ្ងៃទី២៨ ខែឧសភាមក ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្ស និងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាន និងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរដើម្បីបន្ធូរបន្ថយភាពតានតឹង។
ជប៉ុនបញ្ជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា៕

107 Listeners
0 Listeners
1 Listeners
0 Listeners
1 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
3 Listeners
0 Listeners
14 Listeners
12 Listeners
0 Listeners
44 Listeners
16 Listeners
9 Listeners
3 Listeners
0 Listeners
0 Listeners