ចាប់ពីថ្ងៃចន្ទទី១០មេសានេះទៅ អ្នកជំនាញហិរញ្ញវត្ថុ នៃមូលនិធិរូបិយបណ្ណអន្តរជាតិ ព្រមទាំងធនាគារពិភពលោក នឹងបើកការប្រជុំរួមគ្នាពេញមួយសប្តាហ៍ ដើម្បីនិយាយអំពីបញ្ហាហិរញ្ញវត្ថុរបស់ពិភពលោក។ ដោយសារតែវិបត្តិជាច្រើនជំពូកនិងដ៏ធ្ងន់ធ្ងរ បង្កឡើងដោយសង្គ្រាម និងវិបត្តិអាកាសធាតុថែមទៀតនោះ សេដ្ឋកិច្ចពិភពលោកយើងនៅឆ្នាំ២០២៣នេះ អាចនឹងមានកំណើនទាបបំផុត។ ប្រទេសក្រីក្រ និងប្រទេសមានចំណូលមធ្យម គឺជាអ្នកទទួលរងនូវការលំបាកបំផុត ខណៈគ្រោះមហន្តរាយធម្មជាតិ បានវាយប្រហារកាន់តែញឹកញាប់ និងកាន់តែកាចសាហាវ។