រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា ខ្លួនបានត្រៀមលក្ខណៈរួចជាស្រេចហើយសម្រាប់ការបោះឆ្នោតនេះ។ យ៉ាងណាក៏ដោយ អ្នកជំនាញកត់សម្គាល់ឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវប្រឈមមុខនឹងវិញ្ញាសាមួយចំនួន ដើម្បីធានានូវភាពជោគជ័យនៃការបោះឆ្នោតខាងមុខ ក្នុងបរិបទនៃជំងឺកូវីដ១៩។