ជាបន្តបន្ទាប់ អតីតមន្ដ្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ អ្នកដែលទទួលបានភ្លើងខៀវពីក្រសួងមហាផ្ទៃ នាំគ្នាបង្កើតគណបក្សនយោបាយជាហូហែ ដើម្បីត្រៀមចូលប្រឡូកនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ខាងមុខ។ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតមន្ដ្រីជាន់ខ្ពស់ម្នាក់នៃអតីតបក្សប្រឆាំង បានអំពាវនាវឲ្យអ្នកនយោបាយនៃអតីតបក្សប្រឆាំង រួបរួមគ្នាឡើងវិញ ចូលជ្រកក្រោមស្លាកគណបក្សតែមួយ។ តើការរួបរួមគ្នានេះ ត្រូវប្រឈមនឹងឧបសគ្គអ្វីខ្លះ? និងថាតើមានឱកាសនៅលាយឡំក្នុងនោះឬទេ?