តើលោកអ្នកនាងមានវចនានុក្រមខ្មែរនៅផ្ទះដែរឬទេ? បើមាន តើលោកអ្នកនាងបើកផ្ទៀងការសរសេររបស់ខ្លួនញឹកញាប់ប៉ុណ្ណាដែរ នៅពេលសរសេរអត្ថបទជាភាសាខ្មែរ? នៅក្នុងសង្គមខ្មែរ ការប្រើប្រាស់វចនានុក្រមខ្មែរ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៅក្នុងការសរសេរប្រចាំថ្ងៃ នៅតែមានកម្រិតនៅឡើយ។ នេះគឺជាបច្ច័យសំខាន់មួយដែរ ដែលធ្វើឲ្យការសរសេរភាសាខ្មែរជួបវិបត្តិ។