Sign up to save your podcasts
Or
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គឺជាខួប ៣ ឆ្នាំគត់ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភាសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានអំពើហិង្សា និងស្លាប់មនុស្សផង។ ករណីនេះ ក្លាយជាសំណុំរឿងព្រហ្មទណ្ឌ ដែលតម្រូវ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវហាម នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នាចុងឆ្នាំនេះ។
តុលាការកំពូលអាមេរិក កំណត់ថ្ងៃជម្រះក្តីលោក ត្រាំ
ពេលនេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែល្បីល្បាញខ្លាំង នៅក្នុងឱកាសផ្តើមរដូវឃោសនាបោះឆ្នោតអាមេរិក។ តែ រដ្ឋ២ បានហាមឃាត់ មិនឲ្យលោក ឈរឈ្មោះក្នុងរដ្ឋរបស់ខ្លួនទេ។ នោះ គឺ រដ្ឋកូលូរាដូ និង រដ្ឋមែន ជារដ្ឋជាប់មាត់សមុទ្រ ដែលបានចេញមុខ ហាមឃាត់ មិនឲ្យលោក ត្រាំ ឈរឈ្មោះនៅក្នុងរដ្ឋរបស់ខ្លួនទេ គឺព្រោះតែ តុលាការ និងថ្នាក់ដឹកនាំរដ្ឋ ទាំងនេះ ចាត់ទុកថាលោក ដូណាល់ ត្រាំ ជាដើមហេតុនៃការអំពាវនាវឲ្យអ្នកគាំទ្រលុកលុយសម្រុកវិមាន កាពីតូល រហូតដល់មានអំពើហិង្សានិងស្លាប់មនុស្ស។
ករណីអំពើហិង្សានេះ មានមនុស្ស ១ ៣០០ នាក់ ត្រូវជាប់បណ្តឹងចោទប្រកាន់របស់តុលាការ ហើយក្នុងនោះ មានប្រមាណ ៤០ នាក់ កំពុងតែនៅជាប់ក្នុងមន្ទីរឃុំឃាំងនៅឡើយ រហូតមកទល់ពេលនេះ ដើម្បីនឹងរង់ចាំ តុលាការក្រុងវ៉ាស៊ីនតោន ជំនុំជម្រះក្តី។ លោក ត្រាំ ក៏ត្រូវ រដ្ឋអាជ្ញា ចោទប្រកាន់ ហើយទាមទារយករូបលោកមកជំនុំជម្រះដែរ ក៏ប៉ុន្តែ លោក ត្រាំ បដិសេធ ដោយសំអាងទៅលើ អភ័យឯកសិទ្ធិប្រធានាធិបតី។ នេះជាសំណុំរឿងថ្មីសម្រាប់ប្រវត្តិសាស្ត្រអាមេរិក។
ចុងខែធ្នូកន្លងទៅ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បានលើកពេល ពុំទាន់ជំនុំជម្រះករណីនេះទេ។ ថ្ងៃសុក្រទី ៥ ខែមករា តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក បានសម្រេចកំណត់ពេលវេលាថា នឹងជំនុំក្តីរឿងនេះ នៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខ។ ក្នុងដំណាក់កាលនេះ គឺ រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក៏កំពុងតែយកគំរូតាមរដ្ឋកូលូរាដូនិងរដ្ឋមែន គឺ ហាមមិនចង់ឲ្យលោក ត្រាំ ឈរឈ្មោះក្នុងរដ្ឋខ្លួនទេ ប៉ុន្តែបណ្តារដ្ឋខ្លះទៀត ក៏បានធ្វើផ្ទុយពីនេះដែរ។
ក្រៅពីរឿងអាស្រូវលុកលុយសម្រុកចូលវិមានកាពីតូល ដើមឆ្នាំ២០២១ គឺលោក ដូណាល់ ត្រាំ ក៏មានជាប់ប្រឡាក់ខ្លួននឹងសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត ដូចជា ករណីធ្វេសប្រហែសក្នុងការទុកដាក់ឯកសារសម្ងាត់ជាតិ នៅពេលលោក ត្រាំ ចាកចេញពីវិមានប្រធានាធិបតី ហើយករណីផ្ទេរលុយទៅឲ្យនារីរកស៊ីផ្លូវភេទជាថ្នូរនឹងឲ្យនាងបិទមាត់ជុំវិញបញ្ហារួមសង្វាសជាមួយនឹងលោក ជាដើម។ នេះនៅមិនទាន់និយាយពីសំណុំរឿងផ្លូវច្បាប់ផ្សេងៗទៀត ជុំវិញរឿងពន្ធដាររបស់ក្រុមហ៊ុនលោកផងទេ។ ទោះបីជារឿងអាស្រូវ ច្រើនយ៉ាងនេះក្តី ក៏គេមិនអាចមិនទទួលស្គាល់ទេ ថា លោក ត្រាំ គឺនៅតែជាបេក្ខជនមួយ ដ៏មានប្រជាប្រិយភាព និងទាក់ទាញអ្នកបោះឆ្នោតរបស់បក្សសាធារណរដ្ឋ យ៉ាងសម្បើម។
លោក ត្រាំ អញ្ជើញទៅឃោសនា នៅរដ្ឋអាយហូវ៉ា
ក្នុងវ័យ ៧៧ ឆ្នាំ លោក ត្រាំ បានចេញឃោសនាជាច្រើនរដ្ឋមកហើយ។ ថ្ងៃសៅរ៍ ទី៦មករា លោក ត្រាំ ជួបជុំឃោសនានយោបាយ ដល់ទៅ ២ កន្លែង។ ១នៅ នៅញូវតុន ហើយ១ទៀត នៅក្លីនតុន ក្បែរព្រំដែនរដ្ឋអ៊ីលីណយ។ លោក ត្រាំ បានយកសំណុំរឿង អភ័យឯកសិទ្ធិប្រធានាធិបតី របស់លោកទៅអះអាងដដែល ថាមានអភ័យឯកសិទ្ធិពេញទី ហើយ លោកសង្ឃឹមថានឹងទទួលបានការសម្រេចក្តីដោយយុត្តិធម៌ត្រឹមត្រូវ។
ក្នុងគណបក្សសាធារណៈរដ្ឋ នរណាខ្លះផ្សេងទៀត អាចជំនួសលោក ត្រាំ ?
នៅក្នុងគណបក្សសាធារណៈរដ្ឋ តាមការស្ទង់មតិចុងក្រោយ គឺថាលោក ត្រាំ មានសំឡេងគ្រាំ ដល់ទៅ ៦០% លើបេក្ខជនផ្សេងទៀត នៅក្នុងបក្ស។ ក៏ប៉ុន្តែ ករណីប្រសិនបើ នៅខែកុម្ភៈខាងមុខ សាលាវិនិច្ឆ័យតុលាការកំពូលសហរដ្ឋអាមេរិក សម្រេចថា លោក ត្រាំ មិនអាចឈរឈ្មោះបាន គឺបក្សសាធារណរដ្ឋ អាចនឹងមានបេក្ខជនសំខាន់ៗ មួយចំនួនទៀត។ នោះគឺ អ្នកស្រី នីកគី ហាឡី ជាអតីតអភិបាលរដ្ឋការូឡាយណាខាងត្បូង ហើយនិងជា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ។ វ័យត្រឹមតែ ៥១ឆ្នាំ អ្នកស្រី ជាបេក្ខភាពនារីតែម្នាក់គត់ របស់គណបក្សសាធារណរដ្ឋ ដែលគេកំពុងតែសម្លឹងមើល ថាកំពុងតែលេចធ្លោ។
នៅមានអ្នកផ្សេងទៀត គឺ អភិបាលក្រុងហ្វ្ល័រីដា លោក រុន ដឺសាន់ទីស វ័យក្មេងទើបតែ ៤៥ ឆ្នាំ។ ម្នាក់ទៀត សេដ្ឋីវ័យក្មេង វីវេក រាមាវ៉ាមី អាយុ ៣៨ ឆ្នាំ ហើយនិង អតីតអភិបាលរដ្ឋញូវជេរស៊ី លោក គ្រិស គ្រិស្តី វ័យ ៦១ ជាដើម។
លោក ចូ បៃដិន ចោទលោក ត្រាំ ជា«ណាស៊ីអាល្លឺម៉ង់»
អាយុ៨១ឆ្នាំ ប្រធានាធិបតី លោក ចូ បៃដិន អញ្ជើញពីថ្ងៃសុក្រ ទៅរដ្ឋផែនស៊ីវ៉ានី និង បានយកសំណុំរឿងសម្រុកចូលលុកលុយវិមានកាពីតូល មកធ្វើជាប្រធានបទក្តៅ។ នេះក៏ដើម្បីរំឭកខួប៣ឆ្នាំ នៃព្រឹត្តិការណ៍ហិង្សានៅសភាអាមេរិក ហើយនិងដើម្បីជាលេសល្អ ក្នុងការវាយប្រហារលោក ដូណាល់ ត្រាំ ជាគូប្រជែង។
បើតាមលោក ចូ បៃដិន ថ្ងៃទី៦មករា២០២១ គឺជាថ្ងៃ ដែលសហរដ្ឋអាមេរិក ស្ទើរតែប៊ិះបាត់បាត់លិទ្ធិប្រជាធិបតេយ្យ។ តាមរយៈព្រឹត្តិការណ៍លុកលុយសភាអាមេរិកដើមឆ្នាំ២០២១នេះ គឺលោក បៃដិន បន្ទោសលោក ត្រាំ ថាជា មនុស្សដែលហ៊ានលះបង់ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដើម្បីតែទទួលបានអំណាច ជាប្រយោជន៍ផ្ទាល់ខ្លួន។ លោក បៃដិន ក៏បានរិះគន់ពាក្យសម្តីរបស់លោក ត្រាំ ថាមានគំរូបែបផែនដូចពាក្យសម្តីរបស់ពួកផ្តាច់ការណាស៊ីអាល្លឺម៉ង់ ធ្លាប់បានប្រើដូច្នោះដែរ៕
5
11 ratings

14 Listeners
107 Listeners
4 Listeners
9 Listeners
0 Listeners
1 Listeners
0 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
0 Listeners
8 Listeners
3 Listeners
0 Listeners
0 Listeners
0 Listeners