គិតត្រឹមឆ្នាំ២០២១នេះ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ចម្រើនវ័យបាន៣០ឆ្នាំហើយ។ ៣០ឆ្នាំមុន ភាគីជម្លោះទាំង៤ក្រុមរបស់កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅកម្ពុជា បើទោះបីជាកិច្ចព្រមព្រៀង២៣តុលាត្រូវបានបកស្រាយផ្សេងៗគ្នាក៏ដោយ ប៉ុន្តែគ្រប់គ្នាសុទ្ធតែទទួលស្គាល់ពីតម្លៃរបស់វា។ យ៉ាងណាក៏ដោយអ្នកវិភាគមើលឃើញថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានតម្លៃអាស្រ័យលើការអនុវត្ត។