ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ​កំពូល​​​COP29 កៀរគរ​ហិរញ្ញវត្ថុ​និងរក​ដំណោះស្រាយ​ទប់​ទល់ការ​ប្រែប្រួល​អាកាសធាតុ


Listen Later

​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ ​ COP 29 ​បើកធ្វើ​នៅ​ក្រុង​បាគូ ប្រទេស​​អាស៊ែរបៃហ្សង់ ចាប់​ពីថ្ងៃទី​១១វិច្ឆិកានេះ​ រហូត ដល់​២២វិច្ឆិកា ខាងមុខ។  ជំនួប​កំពូល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ លើកនេះ ផ្តោត​ជា​សំខាន់​ដើម្បី​កៀរគរ​ហិរញ្ញវត្ថុ​និង​រក​ដំណោះស្រាយ​ទប់​ទល់​នឹងការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​រក​មធ្យោបាយ​ជួយ​ប្រទេស​ក្រីក្រ ឲ្យ​​មាន​សមត្ថភាព​និងលទ្ធភាព​ ​សម្របខ្លួន​នឹងកំណើនកម្តៅផែនដី។ ក៏ប៉ុន្តែ កម្មវត្ថុ​នៃកិច្ចប្រជុំពិភពលោក​​នេះ ត្រូវ​ថមថយសន្ទុះជាខ្លាំង ព្រោះតែ​ជ័យ​ជម្នះជាប់​ឆ្នោត​របស់​លោក ដូណាល់ ត្រាំ ឡើង​ដឹកនាំសហរដ្ឋ​​អាមេរិក​នៅពេល​ដ៏ខ្លីខាងមុខ​។​​​ ​

អវត្តមាន​មេដឹកនាំ​កំពូលៗ​របស់ពិភពលោក

ថ្នាក់ដឹកនាំ​ធំៗ​ក្នុងលោក​ បញ្ជាក់​អវត្តមាន មិន​ចូលរួមកិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ COP 29  ​ នោះទេ​។ អធិការ​បតីអាល្លឺម៉ង់ ប្រធានាធិបតី​បារាំង ​ប្រមុខ​រដ្ឋ​ចិន ចៅហ្វាយ​សេតវិមាន​អាមេរិក ប្រធានាធិបតី​ប្រេស៊ីល និង​នាយករដ្ឋមន្ត្រីឥណ្ឌា សុទ្ធសឹងតែ​ថា​អវត្តមាន​ ដោយ​សំអាង​​ហេតុ​ផល​ផ្សេងៗគ្នា​។ អ្នក​ខ្លះ​ប្រកាស​លុប​ចោល​ដំណើរ​ទៅប្រជុំ​នៅ​​អាស៊ែរ​បៃហ្សង់ នោះ ដោយ​ថាមានជំងឺ​ ឬ ខ្លះព្រោះ​មាន​បញ្ហា​វិបត្តិ​ក្នុងស្រុក ជាដើម​។​​ រុស្ស៊ី, លោក វ្ល៉ាឌីមៀរ ពូទីន មិនទៅទេ តែ​ឲ្យ​នាយករដ្ឋមន្ត្រី​ទៅជំនួស។​

ក្នុងចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ G20 ​ដែល​តំណាង​ឲ្យ​ ៧៧% នៃការ​បញ្ចេញ​ផ្សែង​ឧស្ម័ន​ផ្ទះកញ្ចក់​ បំពុល​ផែនដីនិងជំរុញ​កំណើនកម្តៅ​ផែនដីនោះ, ​មាន​មេដឹកនាំកំពូលប្រទេស​តែ​ ៤ ប៉ុណ្ណោះ ដែល ​បានអញ្ជើញ​ទៅដោយផ្ទាល់​នៅ​​​អាស៊ែរ​បៃហ្សង់។ នោះគឺនាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមឺ, លោកស្រីចរចា មេឡូនី នាយករដ្ឋមន្ត្រីអ៊ីតាលី, ប្រធានា​ធិបតីតួកគី រេសេប តាយីប អ៊ែរដូហ្កាន និង​ព្រះចៅអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសាលម៉ាន។ បើ​គិត​ក្នុង​រង្វង់​ប្រទេស​សហភាព​អឺរ៉ុប​វិញ មានតែ​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ Pedro Sanchez និងប្រធានាធិបតី​​ប៉ូឡូញ​ Andrzej Duda ហើយ​និង​ប្រធានក្រុមប្រឹក្សាអឺរ៉ុប ស្ហាល មីស្ហែល​ ក៏ប៉ុន្តែ ប្រធានគណៈកម្មការអឺរ៉ុប អួរស៊ូឡា វ៉ុនឌែរ ឡេយែន មិនអញ្ជើញ​ទៅក្រុង​បាគូ នោះឡើយ។​

ទោះចង់​មិនចង់ ការ​ថមថយ​ការ​ចូលរួម​ក្នុង​កិច្ចការអាកាសធាតុពី​ថ្នាក់ដឹកនាំ​ពិភពលោក​ គ្រា​នេះ ​មាន​ចំណែក​ធំ ព្រោះតែ​ផលវិបាក​នៃ​ជ័យ​ជម្នះរបស់​លោក ដូណាល់ ត្រាំ វិល​ត្រឡប់​ទៅកាន់​អំណាច​សេតវិមាន​អាមេរិកជាថ្មី។ ចំពោះ​ប្រទេសគិតគូរអាកាសធាតុ និង​ក្រុម​អ្នក​​ស្រឡាញ់​បរិស្ថាន, លោក ដូណាល់​ ត្រាំ ​ជា​រណាំង​​បង្អាក់​ដំណើរ​ប្តេជ្ញា​ចិត្ត​ទប់​ទល់ទប់​ស្កាត់​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល សហរដ្ឋ​​អាមេរិក ​ធ្លាប់​បាន​សន្យា ហើយ​និង​ជា​រាំង​ខ្ទប់​ការទូត​បរិស្ថាន​អាកាសធាតុ។

គេ​ដឹង​ហើយថា​ លោក ដូណាល់ ត្រាំ ​​ត្រូវ ​អ្នក​បរិស្ថាន​អាកាសធាតុ រិះគន់​​ថ្កោលទោស ថា​គ្មាន​គំនិត​ស្នេហា​បរិស្ថាន​ភពផែនដី​នោះឡើយ។​ លោក ត្រាំ ខ្លួន​ឯង​ បាន​អះ​អាង​​ញឹក​ញយ​និង​​ជាសាធារណៈ​ ថា​ការ​ប្រែប្រួល​អាកាសធាតុ ជារឿង​គួរ​ឲ្យ​អស់​សំណើច ជារឿង​កំប្លែង​លេង​​​សើច​។ កាលពី​​​កាន់អំណាច​អាណត្តិមុន ​លោក ត្រាំ បាន​ដកសហរដ្ឋ​អាមេរិក​ចេញពី​កិច្ច​ព្រម​ព្រៀង​​ដើម្បីអាកាសធាតុទី​​ក្រុង​ប៉ារីស​ តែត្រូវ​លោក ចូ បៃដិន បាននាំអាមេរិក​​ត្រឡប់​ចូល​កិច្ចព្រមព្រៀង​វិញ នៅឆ្នាំ២០២១។ លោកត្រាំ ក៏​នឹង​ដក​អាមេរិកចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ ជាថ្មីទៀត នៅពេល​លោកចូល​កាន់អំណាច ជាផ្លូវការ នៅដើមឆ្នាំថ្មីខាងមុខ។​ ហើយ​លោក សន្យា​បើកដៃ​ឲ្យ​ក្រុម​ហ៊ុន​អាមេរិក ជីក ខួង រ៉ែ និង​ចម្រាញ់​ប្រេង​ យ៉ាង​ពេញទំហឹង​។​ សកម្មភាព​ទាំងនេះ ផ្ទុយ​ពីកិច្ចខំប្រឹងប្រែង​ដើម្បីអាកាសធាតុ​។​

អាស៊ែរបៃហ្សង់ ចាប់ខ្លួន​សកម្មជនបរិស្ថាន​

អាស៊ែរបៃហ្សង់ ត្រូវ​គេ​ចាត់ថា ជាកូន​សិស្ស​មិនសូវ​ល្អទេ ខាង​គោរព​សិទ្ធិ​មនុស្ស ហើយ​ក៏​ជាប្រទេស​ដែល​​​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ច្រើន ព្រមទាំង​បូមចម្រាញ់​ឧស្ម័ន រ៉ែ និង​ប្រេង ក៏​ច្រើន​សន្ធឹក​ណាស់ដែរ​។​ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ប្រទេស​នេះ​ចាប់ខ្លួន​ក្រុម​អ្នក​ប្រឆាំង និង​អ្នក​ទោស​នយោបាយ ជា​​ច្រើន​សិបនាក់​​ដាក់​ពន្ធនាគារ​។  ក្នុងចំណោះម​នោះ មានទាំង​អ្នក​កាសែត​ ហើយ​និង​ក្រុម​សកម្មជន​អាមេនី​ទាមទារ​ផ្តាច់​ខ្លួន ដែរ​​។ អ្នក​ជាប់​ឃុំ​ខ្លះទៀត​ជា​សកម្មជន​បរិស្ថាន​អាកាសធាតុ​ដែរ។​ ទាំងនេះជា​ហេតុផល​ធំ១ ដែល​ថ្នាក់ដឹកនាំកំពូល​របស់​ប្រទេស​បារាំង មិន​អញ្ជើញ​ទៅជាន់​ដី​អាស៊ែរបៃហ្សង់។​

អាស៊ែរបែហ្សង់និង​អាមេនី មាន ​​ជម្លោះចាស់នឹងគ្នា ទំនាស់​រ៉ាំរ៉ៃ​ ព្រោះតែ​បញ្ហាអប្បគមន៍ ដែល​ចេះតែបន្ត​អូសបន្លាយ​។ បារាំង​គាំទ្រ​អាមេនី។ អាមេនី ធ្លាប់​រងគ្រោះ​ប្រល័យ​ពូសាសន៍​ពី​តួកគី ឆ្នាំ១៩១៥-១៦។ ម្លោះហើយ បារាំង​​មាន​សមានចិត្ត​អាណិត​ប្រទេស​នេះ ដែល​ចេះតែ​ធ្លាក់​ខ្លួន​​រងគ្រោះ​ជាបន្តបន្ទាប់ពីព្រោះ​ការ​គាប​សង្កត់និង​កាប់សម្លាប់។ ប្រការដែល​ ប្រធានាធិបតីបារាំង មិនអញ្ជើញ​ទៅប្រជុំ​កំពូល​អាកាសធាតុ នៅ​អាស៊ែរ​បៃសង់​ គឺ​ស្តែងឲ្យឃើញថា នេះ​ជា​លើកទី១ តាំងពី​លោក អេម៉ានុយអែល​ ម៉ាក្រុង ​ឡើង​កាន់អំណាច ៧ ឆ្នាំមកនេះ។ កាល​ឆ្នាំទៅមិញ បារាំង​បញ្ជូន​រដ្ឋមន្ត្រី ៨ នាក់​ទៅប្រជុំកំពូល​អាកាសធាតុ នៅអេម៊ីរ៉ាត់អារាប់រួម។ ឆ្នាំនេះ មានតែ​ម្នាក់​ប៉ុណ្ណោះ គឺលោកស្រី​រដ្ឋមន្ត្រីបរិស្ថាន​​ Agnès Pannier-Runacher ​ទៅប្រជុំអាកាសធាតុនៅ​ក្រុង​បាគូ​។ រដ្ឋមន្ត្រីបារាំង ត្រូវ​ដាក់​កំហិត​ឲ្យ​​ធ្វើកិច្ច​ការតែ​សំណុំរឿង​អាកាសធាតុ​តែប៉ុណ្ណោះ ​ដោយ​មិនត្រូវ​ជជែក​ទាក់ទង​ទ្វេភាគី​អ្វី ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ែរ​បៃសង់ ឬ​ក៏​មិន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អាស៊ែរ​បៃសង់ រីកមុខរីកមាត់​អ្វីដែរ។

COP29​ហិរញ្ញវត្ថុ

ទោះ​អវត្តមាន​ថ្នាក់ដឹកនាំ​កំពូលជាច្រើន​នាក់ ក៏ពិតមែន តែ​ប្រទេស​ចំនួន ១៩៨ បាន​បញ្ចូន​តំណាង​របស់​ខ្លួន ទៅ​ចូលរួម​ប្រជុំ​កិច្ចប្រជុំ និង​ចរចា។ មនុស្ស​ចូលរួម​សរុប ប្រមាណជា ៥១ ០០០ នាក់។ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ  COP29 នៅអាស៊ែរបែហ្សង់ ឆ្នាំនេះ ត្រូវ​គេ​ប្រសិទ្ធនាម​មួយ​បែប​ទៀតថា «COP29​ហិរញ្ញវត្ថុ»។ បាន​សេចក្តីថា បណ្តាប្រទេស​ចូលរួមប្រជុំ​ ត្រូវជជែក​ចរចាគ្នាសម្រេច​គម្រោង​ហិរញ្ញវត្ថុ​ ហើយ​​ផ្តោតជាសំខាន់ កៀងគរកញ្ចប់​ជំនួយ​លុយ​ពីប្រទេស​អ្នកមាន ដើម្បី​ជួយ​ដល់​ប្រទេសក្រីក្រ ឲ្យមានសមត្ថភាពនិងលទ្ធភាព សម្របខ្លួននឹងកំណើនកម្តៅផែនដី។

កាលពី​១៥ឆ្នាំមុន កិច្ចប្រជុំនៅក្រុង​ Copenhague គេ​សម្រេច​កញ្ចប់​លុយ ១០០ពាន់​លាន​ដុល្លារ​ ក្នុង១ឆ្នាំៗ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ។ ឆ្នាំ​២០២២ កញ្ចប់​លុយឡើង​ដល់ ​១១៦ ពាន់​លានដុល្លារ។ ឆ្នាំនេះវិញ កញ្ចប់​លុយ​ ក៏​មិនគួរ​នឹង​តិច​ជាង​១០០ពាន់​លាន​ដុល្លារដែរ។ ទោះម្តេ​ចក្តី ប្រទេស​នីមួយៗ​ពុំ​ទាន់​​បាន​បង្ហាញ​ជំហរ​ឆន្ទៈ​សន្យាថា ខ្លួន​យល់​ព្រម​ធ្វើ​វិភាគទាន​ប៉ុន្មាននោះឡើយ។​

ឆ្នាំនេះដែរ ប្រទេស​ជាច្រើន​ ស្នើ​ឲ្យ​ដាក់​ពន្ធ​ឲ្យ​ធ្ងន់​​និង​ច្រើន ទៅដល់​ក្រុមហ៊ុន​យក្ស​រកស៊ីខាង​ប្រេង​ រ៉ែ និង​ក្រុមហ៊ុន​ដែល​រកស៊ីដែល​បំផ្លាញបរិស្ថានអាកាសធាតុ ត្រូវ​តែជាប់​កំហិត​ឲ្យ​បង់​វិភាគទាន​ ទៅដល់​គម្រោង​ស្តារ​អាកាសធាតុ​។ មិនតែប៉ុណ្ណោះ ​ប្រទេស​អ្នក​ចូលរួម​ប្រជុំ ក៏​ចង់​ស្នើឲ្យ​ដាក់ពន្ធ​ឲ្យតឹងតែងដែរ ជុំវិញ​ទំនិញ​ដែល​ប្រើប្រាស់​ ឬផលិត​ចេញ ដោយ​ប្រើ​កាបូន ច្រើន៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,814 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

526 Listeners