ទើបតែលេចមុខឡើងមែនពិត តែមេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មី ឈ្មោះ «អូមីក្រុង» បានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់ប្រទេសទាំងអស់ នៅទូទាំងពិភពលោក។ ជាបន្តបន្ទាប់ ប្រទេសនានាបានដាក់ចេញវិធានការរឹតបន្តឹង ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគកូវីដ១៩ អូមីក្រុង ចូលមកប្រទេសរបស់ខ្លួន។ ចំណែកអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាវិញ ក៏បានប្រាប់ឲ្យកម្ពុជាត្រៀមខ្លួន និងកែតម្រូវវិធានការឆ្លើយតបចំពោះវត្តមាននៃមេរោគកូវីដ១៩បំប្លែងថ្មីនេះផងដែរ។