ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេស​និយាយភាសាបារាំង នៅឆ្នាំ ២០២៦


Listen Later

នៅទីក្រុង​ប៉ារីស កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី ក្រុមប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​កាលពីថ្ងៃយប់​ថ្ងៃ​សៅរ៍ម្សិលមិញ ជ្រើសរើស​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយភាសា​បារាំង លើកទី​២០ នៅ​​២ឆ្នាំ​ខាងមុខ​ទៀត ឆ្នាំ ២០២៦។ នៅក្នុងសន្និសីទកាសែត​នៅ​ក្រោយ​កិច្ច​ប្រជុំ​បិទទ្វារ​ដែលមាន​ការចូលរួម​ពីប្រមុខរដ្ឋ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលមកពីបណ្តាប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ដំណឹង​នេះ​ជាផ្លូវការ​នៅមុខលោក​សុខ ចិន្តា​សោភា ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា និង​សហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណឹង​ដ៏ល្អ​មួយចំពោះ​កម្ពុជា ?

កម្ពុជា​ត្រូវ​បានជ្រើសរើស​ឲ្យធ្វើជាម្ចាស់ផ្ទះ​រៀបចំកិច្ចប្រជុំកំពូល​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ដែលហៅថា ហ្រ្វង់កូហ្វូនីលើកទី​២០ នៅ​ក្រុង​សៀមរាបអង្គរ នៅ​ឆ្នាំ ២០២៦។ នៅលើ​វេទិកា​សន្និសីទកាសែត​ជាមួយ​ប្រធាន​អង្គការ​ហ្រ្វង់កូហ្វូនី និង​លោក​សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបទេស​ និង​សហប្រតិបត្តិការអន្តរជាតិ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល​ម៉ាក្រុង​បាន​ថ្លែងអបអរ​កម្ពុជា។ ប្រមុខការបរទេស​កម្ពុជាវិញ​បាន​បង្ហាញ​ការរីករាយ រំជួលចិត្ត និងមោទនភាព ដែលកម្ពុជា​ត្រូវបាន​​ជ្រើសរើស​ឲ្យ​ធ្វើជាម្ចាស់ផ្ទះរៀបចំ​ជំនួប​កំពូលក្រុមប្រទេស​និយាយ​ភាសាបារាំង​នៅ​ ២ឆ្នាំខាងមុខ។

​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី ជាដំណឹង​ដ៏ប្រពៃ ប៉ុន្តែ វាមិនមែនជា​រឿង​ថ្មី​ភ្ញាក់ផ្អើល​ខ្លាំងនោះទេ។ ​នៅប៉ុន្មាន​ឆ្នាំមកនេះ ក្នុងនាមជាប្រទេស​សមាជិកពេញសិទ្ធិ និង​មាន​ ព្រះបរមរតនកោដ សម្តេច​ព្រះនរោត្តម​សីហនុ​ជា​ស្ថាបនិក​មួយអង្គ​ដែលបាន​ចូលរួម​បង្កើត​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​នៅ ទសវត្សរ៍ឆ្នាំ ១៩៧០ កម្ពុជា​​បាន​ប្រឹងប្រែង​ធ្វើ​យុទ្ធនាការទូត​ច្រើនណាស់​ ដើម្បី​បាន​សិទ្ធិ​រៀបចំកិច្ចប្រជុំកំពូល​របស់​អង្គការ​ដែល​មាន​ប្រទេស​ចំនួន ៩៣​ជា​សមាជិក។​ ព្រះបាទសម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​​កម្ពុជាដែលបាន​យាងចូលរួម​នៅក្នុង​ជំនួបកំពូល​នៅទីក្រុង​ប៉ារីស កាលពីថ្ងៃ​សៅរ៍ម្សិលមិញ​បានមាន​ព្រះបន្ទូលបញ្ជាក់ថា កម្ពុជានៅតែ​​ភ្ជាប់ខ្លួន​ជាមួយ​ហ្វ្រង់កូហ្វូនី និងថា ជាមួយនឹង​ការរៀបចំ​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី​នៅខេត្ត​សៀមរាប កម្ពុជាសង្ឃឹម​ចែករំលែក​ជាមួយ​សហគមន៍អ្នកនិយាយ​ភាសា​បារាំងនូវ​ចំណុច​ពិសេស​ប្លែក​របស់ហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក។ ​

ហេតុអ្វីបានជាកម្ពុជា​ចង់​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​ក្រុមប្រទេសនិយាយភាសា​បារាំង?

កន្លងមកគេ​ច្រើនតែដឹងថា ហ្វ្រង់កូហ្វូនី ឬ​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ផ្តោតច្រើនទៅលើ​ការអប់រំ ភាសា និង​វិប្បធម៌។ ប៉ុន្តែ ចំពោះ រដ្ឋមន្រ្តីការបរទេស​កម្ពុជា ហ្វ្រង់កូហ្វូនី​មិនមែន​ត្រឹម​តែ​ភាសា វប្បធម៌ ប៉ុន្តែ គេអាច​និយាយ​ពីសេដ្ឋកិច្ច។ ដូច្នេះ បានធ្វើជាម្ចាស់ផ្ទះរៀបចំ​ជំនួបកំពូល​ក្រុមប្រទេស​និយាយ​ភាសា​បារាំង ដែលមាន​ប្រទេស​ចំនួន​៩៣ជាសមាជិក មកពីទ្វីបចំនួន ៥ កម្ពុជា​នឹង​ទទួលបាន​ឱកាស​ដ៏វិសេសវិសាល​ដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ច។

ហេតុអ្វីបានជា​ហ្វ្រង់កូហ្វូនី ពង្រីក​ខ្លួន ទៅកាន់ប្រទេស​ដែលមិននិយាយ​ភាសា​បារាំង ដូចជា​Angola ជាដើមដែលជាប្រទេស​និយាយភាសា​ព័រទុយហ្កាល់ ហើយហ្កាណា​ជា​ប្រទេស​និយាយភាសា​អង់គ្លេស?

នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​កាលពីថ្ងៃ​សៅរ៍ម្សិលមិញ គេ​បាន​បោះឆ្នោត​ទទួល​យក​ប្រទេស​៥ទៀត ឲ្យធ្វើជា​សមាជិក​សង្កេតការណ៍​​របស់​ហ្រ្វង់កូហ្វូនី។ អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី​បាន​រីកធំធាត់សមាជិក ពី ៨៨ ទៅ​៩៣ នៅគ្រប់ទ្វីប​ទាំង​៥។ សមាជិកច្រើនមែន ប៉ុន្តែ ប្រទេស​មួយចំនួន​ធំ​មិនមែនជា​ប្រទេស​ដែល​ប្រើភាសា​បារាំង​ជាផ្លូវការ ឬ​ច្រើន ដូចតាម​លក្ខខណ្ឌ​ចងជា​សមាជិក​របស់​ហ្វ្រង់កូហ្វូនី។ Chypre មានអ្នកនិយាយ​ភាសា​បារាំង​តែ​៦% ហ្កាហា​នៅអាហ្វ្រិក​មានអ្នកប្រើ​ភាសា​បារាំង ប្រមាណ ១%។ ចំណែកកម្ពុជា​វិញ បើតាម​លោក​លីម ប៊ុនហុក មានអ្នកនិយាយភាសាបារាំងប្រមាណ​កន្លះលាននាក់ប៉ុណ្ណោះ។ សួរថា បើ​ថា មាន​អ្នកប្រជាជន​និយាយ​ភាសា​បារាំងតិចតួច ឬ​ក៏គ្មាន​សោះតែម្តងដូច កាតា ហេតុអ្វី​បាន​ជាហ្រ្វង់កូហ្វូនីអនុញ្ញាត​ឲ្យគេ​ចូលជាសមាជិកធ្វើអ្វី។ ហេតុផល​គឺផលប្រយោជន៍សេដ្ឋកិច្ច និង​សមាហរណកម្ម​ក្នុងតំបន់ ដូចក្នុងករណី​របស់​ប្រទេស​ហ្កាណា​ និយាយភាសាអង់គ្លេស ប៉ុន្តែ ប្រទេស​នេះ ឡោមព័ទ្ធដោយ​ក្រុមប្រទេស​និយាយភាសា​បារាំង។ ពីចំណែក​ខាង​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី ការ​ពង្រីកចំនួន​សមាជិក​កាន់តែច្រើន ដើម្បី​បង្កើន​កម្លាំង​ទម្ងន់ ទឹកមាត់ប្រៃ ជាពិសេស​នៅក្នុងគោលដៅ​ជំរុញ​ការរៀន​ ប្រើប្រាស់​ភាសា​បារាំង​កាន់តែ​ទូលំទូលាយនៅក្នុងពិភពលោក៕​​

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,825 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

527 Listeners