មហាបាតុកម្មប្រឆាំងសេចក្តីព្រាងច្បាប់កំណែទម្រង់តុលាការបានរីករាលដាលកាន់តែធំ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីនាយករដ្ឋមន្រ្តីដកហូតតំណែងរដ្ឋមន្រ្តីការពារជាតិ។ នៅព្រឹកថ្ងៃចន្ទ ទី ២៧ មីនា ប្រធានាធិបតីអ៊ីស្រាអែល លោកIsaac Herzogអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ ដំណើរការពិភាក្សាស្តីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅរដ្ឋសភា។ នៅថ្ងៃចន្ទ ក្រុមសហជីពធំៗ បានប្រកាសធ្វើកូដកម្មទ្រង់ទ្រាយធំ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលបោះបង់ចោលសេចក្តីព្រាងស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការអ៊ីស្រាអែល។