ភ្ញៀវប្រចាំរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏។ បុគ្គលិកនៃកាស៊ីណូដ៏ធំមួយនេះចំនួន៤នាក់ទៀតទើបយល់ព្រមទទួលសំណងពីការបញ្ឈប់ពីការងារ ខណៈនៅមានបុគ្គលិក១៦៨នាក់ទៀតបន្តតវ៉ា។ កញ្ញា ឈឹម ស៊ីថរ បានអះអាងថា បុគ្គលិកដែលនៅសល់គឺមិនទទួលយកសំណងទេ ទោះបីជាសំណងច្រើនជាងមុនក៏ដោយ។ ហេតុផលត្រូវបានប្រធានសហជីពរូបនេះ គូសបញ្ជាក់ថា ការតវ៉ាជាច្រើនខែដែលឈានដល់ជាប់ពន្ធនាគារកន្លងមកនេះគឺដើម្បីតែសេរីភាពសហជីព និងសិទ្ធិការងារ។ សូមស្តាប់បទសម្ភាសរវាង អ៊ឹង ប៊ុនថន និង កញ្ញា ឈឹម ស៊ីថរ៖