អង្គការសហគមន៍ឥន្ទធនូកម្ពុជា រួមគ្នាជាមួយអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាចំនួន៥ស្ថាប័ន កំពុងរៀបចំយន្តការត្រួតពិនិត្យតាមកាលកំណត់ជុំទី៤ លើបញ្ហាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ កញ្ញា លី ពិសី ស្ថាបនិកនិងអ្នកសម្របសម្រួលអង្គការរ៉ក់ លើកឡើងថា នៅជុំទី៤នេះ អង្គការសង្គមសង្គមស៊ីវិលនៅតែលើកយកតម្រូវការអាទិភាព រួមមាន ផ្តល់សិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របតាមច្បាប់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា បង្កើតច្បាប់ និងគោលនយោបាយប្រឆាំងការរើសអើងលើនិន្នាការភេទ និងបង្កើតច្បាប់ទទួលស្គាល់អត្តសញ្ញាណយែនឌ័រសម្រាប់អ្នកប្តូរភេទ។ បើតាម កញ្ញា លី ពិសី គឺមានភាពវិជ្ជមាននៃការទទួលស្គាល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងក្រុមគ្រួសារ សហគមន៍ សាធារណជន និងស្ថាប័នក្រសួងពាក់ព័ន្ធ។ ជាការផ្លាស់ប្តូរពីសង្គមច្រើន តែនៅឡើយតែការផ្លាស់ប្តូរនៅក្នុងក្របខណ្ឌច្បាប់។