កញ្ញា លីម ហ៊ួង ចេះភាសា ចិន ជប៉ុន និងអង់គ្លេសច្បាស់លាស់។ បច្ចុប្បន្ន នាងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត៣ជំនាញ គឺជំនាញច្បាប់នៅស្រុកខ្មែរ និងជំនាញច្បាប់អន្តរជាតិមួយទៀតនៅសហរដ្ឋអាមេរិក ខណៈដែលអនុបណ្ឌិតជំនាញគ្រប់គ្រងពាណិជ្ជកម្ម សិក្សានៅអូស្ត្រាលី។ មានអាយុ៣៥ឆ្នាំ លីម ហ៊ួង គឺជាអគ្គនាយិកាក្រុមហ៊ុន First Solutions ដែលបង្កើតឡើងដោយខ្លួនឯងនៅឆ្នាំ២០១៥។