យុវជនមួយក្រុមមានគ្នាប្រមាណជាង១០នាក់ បានប្រមូលផ្តុំគ្នានៅលើសួនច្បារស្តុបក្តាន់ពីរ បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កាលពីម្សិលមិញ និងថ្ងៃនេះបន្តជួបជុំនៅមុខសាលាច្បាប់បឹងត្របែកបន្តទៀត។ យុទ្ធនាការនេះ គឺយុវជនធ្វើការស្ទង់មតិពីសាធារណៈជនចំពោះកោះកុងក្រៅ។ កោះកុងក្រៅដែលត្រូវបានរដ្ឋាភិបាលប្រគល់ផ្នែកខ្លះទៅឲ្យឯកជនអភិវឌ្ឍ។ ប៉ុន្តែសកម្មជនបរិស្ថាន យល់ថា ការអភិវឌ្ឍន៍នេះធ្វើឲ្យប៉ះពាល់ដល់ធនធានជីវចម្រុះ និងបរិស្ថាន ហើយស្នើឲ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។