ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ដែលស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបញ្ជាក់ថា លោកនឹងមិនទៅចូលរួមផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល Brics ក្នុងប្រទេសអាហ្រ្វិកខាងត្បូង ទេ តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីទៅជំនួស។ ក្រុមប្រទេសទាំង៥ ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ថា Brics នឹងត្រូវបើកកិច្ចប្រជុំកំពូលលើកទី១៥ ចាប់ពីថ្ងៃទី ២២ ដល់ទី២៤សីហា នៅទីក្រុង Johannesburg នៃប្រទេស អាហ្វ្រិកខាងត្បូង។ តើហេតុអ្វីបានជាលោក ពូទីន មិនសម្រេចចិត្តទៅចូលរួមកិច្ចប្រជុំកំពូលនេះ? តើម្ចាស់ផ្ទះអាហ្រ្វិកខាងត្បូង នឹងត្រូវជួបការលំបាកអ្វីខ្លះ ប្រសិនបើលោក ពូទីន អញ្ជើញចូលរួមផ្ទាល់នោះ?