បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ និងមានភារកិច្ចត្រូវទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសកម្ពុជាបានវិលមករកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឡើងវិញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងថា កម្មវិធីបុណ្យអុំទូក បណែ្តតប្រទីប សំពះព្រះខែ និងអកអំបុកនៅថ្ងៃទី១ មានស្ថានភាពល្អប្រសើរ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ទាំងការទុកដាក់សំរាម និងអនាម័យ។ តាមលោកអភិបាលរាជធានី អ្វីដែលជាការកត់សម្គាល់នោះគឺចំនួនប្រជាពលរដ្ឋ ដែលបានចូលរួមកម្សាន្តនៅក្នុងព្រះរាជពិធីនេះ មានច្រើនជាងការរៀបចំកន្លងទៅ ដោយគ្រាន់តែថ្ងៃទី១ មានមនុស្សរហូតជាង១លាននាក់។