លោក គង់ គាំ បញ្ជាក់ជំហរថា លោកទទួលយកការដាស់តឿនពីសំណាក់ប្រមុខរដ្ឋាភិបាល ដែលដែលឲ្យ បញ្ឈប់ ការនិយាយប៉ះពាល់គណបក្សប្រជាជនកម្ពុជា។ ការបញ្ជាក់ជំហរនេះ គឺបន្ទាប់ពីគណបក្សប្រជាជនខេត្តត្បូងឃ្មុំសម្រេចប្តឹងទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ ទាមទារជំងឺចិត្ត៥០ម៉ឺនដុល្លារ ដោយចោទប្រកាន់ថា លោក គង់ គាំ ថ្លែងថាសារនយោបាយញុះញង់។ ប៉ុន្តែលោក គង់ គាំ អះអាងថា លោកតែងតែរំឭកពលរដ្ឋខ្មែរឲ្យស្គាល់ពីប្រភពដើមនៃគណបក្សនីមួយៗ តាំងពីលោកនៅក្នុងគណបក្សប្រជាជនកម្ពុជាម្ល៉េះ ដែលនេះជាទម្លាប់របស់លោកទៅហើយ។