ភ្ញៀវប្រចាំថ្ងៃនៅរាត្រីនេះ គឺលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោករដ្ឋមន្ត្រីថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះមានភាពរលូន ទោះបីមានបេក្ខជនមួយចំនួនមានបញ្ហាសុខភាព។ បើតាម លោក ហង់ជួន ណារ៉ុន ការប្រឡងបាក់ឌុបឆ្នាំនេះគឺតឹងរឹងដូចមុនបរិបទកូវីដ១៩។ តែលោកពន្យល់ថា ការប្រឡងបាក់ឌុបគឺជាការវាស់ស្ទង់សមត្ថភាពរបស់បេក្ខជនម្នាក់ៗ ពោលមិនជាការកំណត់ជោគវាសនាអនាគតរបស់បុគ្គលនោះទេ។