ដោយមើលឃើញថាកន្លងមកកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់ និងប្រដាល់ ខណៈដែលក្រោយត្រូវរបួសពួកគេជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីដោយមិនគិតថ្លៃ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ទៅ២០០គ្រែ។ លោក ហួត សេងទ្រី អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្តែងនូវការអបអរចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ។ តាមលោក សេងទ្រី ការឧបត្ថម្ភដល់ការព្យាបាលនៅមន្ទីរពេទ្យរដ្ឋរបស់ប្រមុខរដ្ឋាភិបាល គឺធ្វើឲ្យកីឡាករមិនបារម្ភពីសុខភាព និងជម្រុញឲ្យពួកគេប្រកួតអស់ពីបច្ចេកទេស និងសមត្ថភាព។