សៀវភៅ «ផ្ទះឈើខ្មែរមរតក ១៥០០ឆ្នាំ» មានបីភាសា ដែលភាសាខ្មែរនិងភាសាបារាំង ទើបត្រូវបានដាក់លក់ជាសាធារណៈកាលពីសប្តាហ៍មុន។ វណ្ណកម្មនេះ គឺជាការរៀបរៀងឡើងតាមរយៈការស្រាវជ្រាវរបស់អ្នកនិពន្ធ២រូប គឺលោក ហុក សុកុល ជាស្ថាបត្យករខ្មែរ និងប្រវត្តវិទូ អូស្ត្រាលី លោក ដារៀល ខូលលីនស៍ (ទទួលមរណភាព)។ សៀវភៅមួយក្បាលនេះមានរំលេចនូវប្រភេទផ្ទះឈើខ្មែរចំនួន៧ប្រភេទដែលមានវត្តមាននៅតំបន់ជាប់នឹងផ្លូវទឹក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ហុក សុកុល ប្រាប់ថា ផ្ទះឈើបុរាណខ្មែរ គឺជាតឹកតាងសំខាន់ដែលផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅរបស់មនុស្សនិងទំនៀមទម្លាប់ប្រពៃណីខ្មែរកាលជំនាន់មុន។ លោក ហុក សុកុល យល់ថា ការរំព្ញកនិងការអភិរក្សផ្ទះឈើបុរាណខ្មែរគឺជារឿងសំខាន់ ក្នុងសម័យកាលថ្មី ដែលមនុស្សនិយមផ្ទះសង់ពីថ្ម។