ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃចន្ទ ទី២១ វិច្ឆិកានេះ គឺលោកឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ានៅកោះជែរបា ប្រទេសទុយនីស៊ីដែលលោកបានទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៨ របស់អង្គការអន្តរជាតិនៃក្រុមប្រទេសប្រើភាសាបារាំងហ្រ្វង់កូហ្វូនីពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ វិច្ឆិកា លោកឈីវ យីស៊ាងបានបញ្ជាក់ពីចំណាប់អារម្មណ៍លើកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃរបស់អង្គការហ្រ្វង់កូហ្វូនី និងកិច្ចសហប្រតិបត្តិការរវាងអង្គការហ្រ្វង់កូហ្វូនី និងកម្ពុជាតាំងពីអង្គការអន្តរជាតិមួយនេះបានចាប់កំណើតដំបូង។