ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ នៅថ្ងៃនេះ អាស៊ានបានចេញផ្សាយពីលទ្ធផលនៃកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានរបស់គណៈកម្មាការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានធ្វើឡើងតាំងពីថ្ងៃទី១៥វិច្ឆិកាមក។ ជាលទ្ធផល ភាគីបណ្តាប្រទេសទាំង១០នៃអាស៊ាន បានចាត់ទុកថា បញ្ហាសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះមុននឹងឈានទៅដោះស្រាយបញ្ហាប្រឈមនានា។ យ៉ាងណាមិញ វិបត្តិភូមា ក៏មិនត្រូវគេបំភ្លេចចោលដែរ។ លោក ជិន ម៉ាលីន បានគូសបញ្ជាក់ថា កិច្ចប្រជុំចំនួន៤ថ្ងៃមកនេះ បណ្តាប្រទេសអាស៊ានទាំងអស់ បានជជែកពីបញ្ហាសិទ្ធិមនុស្សនៅភូមា និងឯកភាពគ្នា ថា មានតែការជួបជជែកគ្នា ទើបភូមាអាចរកច្រកចេញទៅរួច។