ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅថ្ងៃនេះ លោក ជិន ម៉ាលីន បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយនឹងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក វីទីត មុនថាប៊ន ដោយជជែកអំពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា មួយរយៈចុងក្រោយ។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា កិច្ចពិភាក្សាមានការស្វែងយល់ពីគ្នាទៅវិញទៅមក។ បញ្ហាខ្វែងគំនិតគ្នាមួយចំនួនវិញ លោក ជិន ម៉ាលីន បានសើ្នអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ថាមិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជាឡើយ។