ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក ជួង ជូងី ជាមេធាវីការពារក្តី លោក សុន ឆ័យ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះ បានចូលទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះទៅតាមបណ្តឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ទោះជានៅមិនទាន់មានការសម្រេចយ៉ាងណាពីតំណាងអយ្យការ តែលោក ជួង ជូងី ចង់ឃើញមានការដកពាក្យបណ្តឹងប្រឆាំងលោក សុន ឆ័យ ខណៈលោកយល់ថា ការប្តឹងនេះដោយសារតែលោក សុន ឆ័យ កំពុងមានប្រជាប្រិយភាព។