នៅកម្ពុជាមានស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារជាង១០០ កំពុងប្រតិបត្តិការផ្ដល់កម្ចីឥណទានជូនពលរដ្ឋ៣,៥លាននាក់ ក្នុងទំហំទឹកប្រាក់៤០ប៊ីលានដុល្លារ។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុតែឯងបានផ្ដល់កម្ចីដល់ពលរដ្ឋចំនួន២លាននាក់ ក្នុងទំហំឥណទាន៨ពាន់លានដុល្លារ។ នេះជាទិន្នន័យចុងក្រោយផ្ដល់ដោយសមាគមមីក្រូហិញ្ញវត្ថុកម្ពុជានៅថ្ងៃទី៨ខែមេសា ក្នុងដំណើរទស្សនកិច្ចនាំអ្នកសារព័ត៌មានចុះទៅជួបពលរដ្ឋជាក្រុមគោលដៅដែលកំពុងប្រើប្រាស់កម្ចី។ បើតាមអ្នកជំនាញ មុខសញ្ញានៃការប្រើប្រាស់កម្ចីមានគ្រប់ប្រភេទដូចជាៈ កម្ចីអាជីវកម្ម កម្ចីអចលនទ្រព្យ កម្ចីទូទៅជាដើម។ ប៉ុន្តែយ៉ាងណាមិញអ្នកជំនាញផ្ដាំថា ការប្រើប្រាស់កម្ចីមួយណាក៏ដោយ ត្រូវឈរលើភាពស្មោះត្រង់រវាងអ្នកផ្ដល់និងអ្នកទទួល ដើម្បីបញ្ចៀសបំណុលវណ្ឌក។ ការព្រមាននេះធ្វើឡើងខណៈដែរ បច្ចុប្បន្នកំពុងមាននិន្នាការ ប្រើប្រាស់ប្រភេទកម្ចីបុណ្យឥណទានដែលមានន័យថា កម្ចីចាស់មិនទាន់អស់ បង្កើតកម្ចីថ្មី។