ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល។ នៅថ្ងៃនេះ ខុមហ្វ្រែមបានចេញនូវរបាយការណ៍ស្តីពីការអង្កេតរដ្ឋសភា និងតំណាងរាស្ត្រ ក្នុងអាណត្តិទី៦ ដោយបានបង្ហាញថា សកម្មភាពរបស់រដ្ឋសភា និងតំណាងរាស្ត្រ មិនមានភាពសកម្មក្នុងពាំនាំ និងលើកយកបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមកជជែកដេញដោល ខុសពីអាណត្តិទី៥កន្លងទៅ។ លោក កន សាវាង្ស មើលឃើញថា នេះមកពីរដ្ឋសភាអាណត្តិទី៦ ជារដ្ឋសភាឯកបក្ស ដែលមានតែគណបក្សប្រជាជនកម្ពុជា ជាអ្នកកាន់អាសនៈទាំងស្រុងក្នុងរដ្ឋសភា។