ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នៅថ្ងៃទី១២មករា បានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សជាសកលនៅឆ្នាំ២០២៣។ និយាយពីកម្ពុជា អង្គការអន្តរជាតិមួយនេះ បង្ហាញនេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមិនមានភាពល្អប្រសើរ ព្រោះការបង្រ្កាបលើក្រុមអង្គការសង្គមស៊ីវិល សហជីព និងមន្ត្រីនៃអតីតបក្សប្រឆាំង នៅតែបន្តកើតឡើង។ ក៏ប៉ុន្តែ លោក កត្តា អ៊ន បានច្រានចោលការចេញផ្សាយរបាយការណ៍ ដែលចាត់ទុកថា ជារបាយការណ៍លាបពណ៌ បង្កបញ្ហាអសន្តិសុខដល់កម្ពុជា។ បើតាមលោក កត្តា អ៊ន របាយការណ៍របស់ HRW និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជាក់ស្តែង មានលក្ខណៈខុសគ្នាដូចមេឃនិងដី។