រដ្ឋបាលខេត្តព្រះសីហនុដាក់ចេញយន្តការបន្ថែមធ្វើយ៉ាងណាស្តារមុខមាត់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រនេះឡើងវិញ ក្រោយពីប្រឡូកប្រឡាក់នៃការប្រព្រឹត្តិបទឧក្រិដ្ឋដោយក្រុមជនបរទេសមួយចំនួនដែលមកជ្រកក្នុងខេត្តនេះ។ អ្នកនាំសាលាខេត្តគូសបញ្ជាក់ថា ការលាងសម្អាតមុខខេត្តព្រះសីហនុឡើងវិញគឺដើម្បីទាក់ទាញអ្នកវិនិយោគពីគ្រប់ទិសទី មិនសំដៅតែចិននោះទេ ខណៈអគារជាច្រើននៅជាប់គាំង។ ប៉ុន្តែ លោក ឡុង ឌីម៉ង់ យល់ថា កិច្ចការនេះត្រូវការសហការពីអន្តរជាតិផងដែរ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន នាំឲ្យខូចឈ្មោះខេត្តព្រះសីហនុ។