ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិថ្ងៃនេះ គឺលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរចំនួន២ថ្ងៃនេះ ទទួលបានភ្ញៀវទេសចរមកដើរកម្សាន្តប្រមាណជាង៤ម៉ឺននាក់។ នេះបើតាមការវាយតម្លៃជាបណ្តោះអាសន្នរបស់លោក ឡុង ឌីម៉ង់។ លោក ឡុង ឌីម៉ង់ រំពឹងទុកថា ខេត្តព្រះសីហនុអាចទទួលបានភ្ញៀវទេសចរប្រមាណជាងដប់ម៉ឺននាក់ សម្រាប់ឱកាសពិធីបុណ្យប្រពៃណីជាតិ ដែលមានរយៈពេល៣ថ្ងៃនេះ។