ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំង នៅថ្ងៃទី១៩មករា គឺ លោក លុយ ដាវីត ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង។ ឆ្លើយនឹងសំណួររបស់ ហេង ឧត្តម, លោក លុយ ដាវីត បានផ្តល់លទ្ធផលបឋម ស្តីពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង ដែលជាទស្សនកិច្ចផ្លូវការលើកទី១ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា។ តាមលោក លុយ ដាវីត, ក្នុងដំណើរទស្សនកិច្ច ចំនួន ២ ថ្ងៃ ថ្ងៃទី១៨និងទី១៩មករា នៅក្រុងប៉ារីស គឺលោក ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីបារាំង ប្រធានសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី រួមទាំងប្រធានក្រុមហ៊ុនបារាំងជាច្រើន។ បើតាមលោក លុយ ដាវីដ, បារាំង បានទទួលស្គាល់តួនាទីរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ។
យើងស្តាប់បទសម្ភាសរបស់ ហេង ឧត្តម ជាមួយលោក លុយ ដាវីត៖