កម្ពុជាកំពុងស្ថិតក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ ពិសេសជំហរកម្ពុជាក្នុងនាមជាប្រធានអាស៊ានដើម្បីដោះស្រាយវិបត្តិអន្តរជាតិ និងវិបត្តិនយោបាយក្នុងប្រទេស។ នេះជាការលើកឡើងរបស់ លោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ។ អ្នកសង្កេតការណ៍កិច្ចប្រជុំកំពូលអាស៊ានរូបនេះ យល់ឃើញថា កម្ពុជាក៏ត្រូវដោះស្រាយវិបត្តិនយោបាយខ្លួនឯងផងដែរដើម្បីបង្ហាញសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដើម្បីទទួលបានប្រយោជន៍ពីGSP និងEBA មកវិញ។