គណបក្សហ្វ៊ុនស៊ិនប៉ិច នៅមិនទាន់ច្បាស់ថា នឹងទទួលបានការអនុញ្ញាតឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាឬអត់នោះទេ ខណៈគណបក្សនេះទទួលបានសំឡេងឆ្នោតជាង៧០ម៉ឺនសន្លឹក ចែកទៅជាកៅអីតំណាងរាស្ត្របាន៥អាសនៈ។ បើតាមអ្នកនាំពាក្យ ជំហររបស់គណបក្សរាជានិយមនេះគឺអាស្រ័យលើបំណងរបស់រាស្ត្រដែលបានបោះឆ្នោតឲ្យ។ ប៉ុន្តែរំពឹងថា សមាជិកនៃគណបក្សនេះនឹងទទួលបាននូវការសម្បទានតួនាទីខ្លះរបស់ស្ថាប័នជាតិសំខាន់ៗ ទាំងនៅរដ្ឋសភា និងគ.ជ.ប។