ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះ គឺលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។ គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃអាទិត្យ បានធ្វើសមាជវិសាមញ្ញបក្ស ដើម្បីប្រែសម្រួលលក្ខន្តិកៈគណបក្ស និងការដាក់ចេញគោលនយោបាយជាអាទិភាពសម្រាប់ការបោះឆ្នោត២០២៣ ក្រោយការរួមបញ្ចូលជាមួយគណបក្សកម្ពុជានិយម។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បញ្ជាក់ថា សមាជគណបក្សបានប្រែសម្រួលនូវលក្ខន្តិកៈមួយចំនួន ដើម្បីកុំឲ្យមានការខ្ទាស់ផលប្រយោជន៍ជាមួយគណបក្សកម្ពុជានិយម ក្រោយបក្សទាំងពីរបានរួបរួម។ បន្ថែមពីនេះលោកថា វិសោធនកម្មលក្ខន្តិកៈបក្ស ក៏ជាការបើកទ្វារស្វាគមន៍គណបក្សដទៃមកចូលរួមជាមួយ។