រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាប់ចេញដំណើរហើយ ដោយការដាក់ចេញនូវគោលនយោបាយបច្ចុកោណ ដើម្បីពង្រឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាលថ្មី លោក ប៉ែន បូណា បានប្តេជ្ញាពង្រឹងការងារនាំពាក្យ និងការងារផ្សព្វផ្សាយគោលនយោបាយដល់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់លោក ប៉ែន បូណា ដូច្នេះ ខណៈដែររដ្ឋាភិបាលបន្តវេននេះ កំពុងរងស្រោចប្រតិកម្មរិះគន់ជាច្រើន ជុំវិញការផ្ទេរអំណាច និងសមាសភាពមន្ត្រីជាដើម។